បណ្តាញសង្គម

ប្រជាជន ជម្លៀសចេញពីអគារ ខណៈរញ្ជួយអង្រន់កោះ Padang របស់ឥណ្ឌូនេស៊ី

ទីភ្នាក់ងារភូគព្ភសាស្ត្រ ឧតុនិយមវិទ្យា និងភូគព្ភសាស្ត្រប្រទេសឥណ្ឌូណេស៊ីបានសរសេរនៅលើគណនីផ្លូវការរបស់ខ្លួនថា គ្រោះរញ្ជួយដីកម្រិត ៦.៣ រិកស្ទ័របានវាយប្រហារឆ្នេរសមុទ្រនៃខេត្តស៊ូម៉ាត្រាខាងលិច កាលពីថ្ងៃអង្គារ។

មិនមានការព្រមានពីរលកយក្សស៊ូណាមិសម្រាប់ការរញ្ជួយដី ដែលបានកើតឡើងនៅចម្ងាយជាង ១០០ គីឡូម៉ែត្រពីដី និងនៅជម្រៅ ១០ គីឡូម៉ែត្រនោះទេ។ មនុស្សជាច្រើន បានជម្លៀសចេញពីសណ្ឋាគារ Grand Inna នៅទីក្រុង បន្ទាប់ពីមានការរញ្ជួយកាលពីថ្ងៃអង្គារ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី កាលពី ល្ងាច ថ្ងៃអង្គារ៍។