បណ្តាញសង្គម

មីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ថ្មី ១៥៦ ករណី និងស្លាប់ ២៦ នាក់

បើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល និងកីឡា ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ថ្មីចំនួន ១៩៥៦ ករណី និងករណីស្លាប់ថ្មីចំនួន ២៦ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

គិតត្រឹមថ្ងៃអង្គារ ចំនួននៃការឆ្លង COVID-19 បានកើនឡើងដល់ ៧១.៧៣០ នាក់ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១.៦២៥ នាក់។ អ្នកជំងឺជាសះស្បើយសរុបចំនួន ៥៤,២២៤ នាក់ ត្រូវបានអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យ រហូតមកដល់ពេលនេះ។

សំណាកសរុបចំនួន ៩៣០.០៨២ ត្រូវបានគេធ្វើតេស្តរកជំងឺនេះ ចាប់តាំងពីវាត្រូវបានរកឃើញដំបូងនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៣ ខែមីនាឆ្នាំនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។