បណ្តាញសង្គម

មនុស្សជាង ៤០ នាក់ បានរងរបួសនៅក្នុងការតវ៉ាដ៏ឃោរឃៅបំផុត របស់ប្រទេសថៃ ចាប់តាំងពីមាន COVID-19

មនុស្សជាង ៤០ នាក់ បានរងរបួសនៅក្នុងការប្រឈមមុខដាក់គ្នាដ៏ឃោរឃៅបំផុតរបស់ប្រទេសថៃ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 កាលពីថ្ងៃអង្គារ។

ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅមុខសភា ដើម្បីដាក់សម្ពាធលើសមាជិកសភាពិភាក្សាអំពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ។ ប៉ូលីស បានបាញ់កាណុងទឹកទៅលើក្រុមអ្នកតវ៉ា ដែលឆ្លងកាត់របាំងលួសបន្លា និងបានដករបាំងបេតុង នៅខាងក្រៅរដ្ឋសភាចេញ។

ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅចំណុចផ្សេងៗគ្នា ហើយចំនួនអ្នកចូលរួម ក៏បានកើនឡើងដល់ពេលល្ងាច នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។