បណ្តាញសង្គម

ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូង គ្រោងទិញយកក្រុមហ៊ុនអាកាសចរណ៍ Asiana

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយដកស្រង់សម្តីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលគ្រប់គ្រងដោយរដ្ឋថា ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូង នឹងទិញយកក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី ២ ដែលជាប់ជំពាក់បំណុល គឺក្រុមហ៊ុន Asiana ។

KDB ដែលជាអ្នកផ្តល់ឥណទានធំមួយ នៃក្រុមហ៊ុនអាកាសចរណ៍ដែលមានបំណុល នឹងវិនិយោគទឹកប្រាក់ចំនួន ៥០០ ពាន់លានវ៉ុននៃភាគហ៊ុន និងទឹកប្រាក់ចំនួន ៣០០ ពាន់លានវ៉ុននៃមូលបត្រអាចប្តូរជាលុយ ដែលត្រូវបានដាក់លក់ដោយ Hanjin KAL ជាក្រុមហ៊ុនកាន់កាប់បណ្តុំអាកាសចរណ៍ Hanjin Group ។

Hanjin KAL នឹងផ្តល់ប្រាក់កម្ចីដែលប្រមូលបាន ចំនួន ៨០០ ពាន់លានវ៉ុន ដល់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដើម្បីជួយសម្ព័ន្ធរបស់ខ្លួនកាន់កាប់ក្រុម-ហ៊ុនអាកាសចរណ៍ Asiana ។

ក្រុមហ៊ុនអាកាសចរណ៍ Korean Air នឹងទទួលបានភាគហ៊ុនថ្មីចំនួន ១,៥ សែនកោដិវ៉ុន និង៣០០ ពាន់លានវ៉ុន នៃមូលប័ត្រឋិតឋេរ ដែលនឹងត្រូវចេញដោយក្រុមហ៊ុនអាកាសចរណ៍ Asiana។

បន្ទាប់ពីការទិញយកបានហើយ ប្រាក់ហ៊ុនរបស់ក្រុមហ៊ុន Korean Air នៅក្នុងក្រុមហ៊ុន Asiana រំពឹងនឹងកើនឡើងដល់ ៦៣,៩ %។ បន្ទាប់ពីបញ្ចប់ការទិញនេះ ក្រុមហ៊ុន Korean Air គ្រោងនឹងបញ្ចូលយន្តហោះដឹកជញ្ជូនដែលមានតម្លៃទាបចំនួន ៣ មាន Jin Air របស់ក្រុមហ៊ុន Korean Air និងយន្តហោះ Air Busan និង Air Seoul របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ជាបណ្តើរៗ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។