បណ្តាញសង្គម

ករណីឆ្លងជំងឺ COVID-19 លើកុមារនៅអាមេរិក កើនជិត ១,២ លាននាក់

មានកុមារជិត ១,២ លាននាក់ នៅសហរដ្ឋអាមេរិក ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ COVID-19 ចាប់តាំងពីការចាប់ផ្តើមមានជំងឺរាតត្បាត នេះបើយោងតាមទិន្នន័យចុងក្រោយរបស់បណ្ឌិត្យសភាគ្រូពេទ្យកុមារអាមេរិក និងសមាគមមន្ទីរពេទ្យកុមារ។

ករណីសរុបកុមារឆ្លងជំងឺ COVID-19 ថ្មី ចំនួន ១៤៤.១៤៥ នាក់ ត្រូវបានរាយ-ការណ៍កាលពីសប្តាហ៍មុន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ដែលជាការ កើនឡើងខ្ពស់បំផុតប្រចាំសប្តាហ៍។

របាយការណ៍ពីគ្រូពេទ្យកុមារ បានឲ្យដឹងថា កុមារមានចំនួន ១,២ % ទៅ ៣,១ %បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានចំនួនពី ០ ទៅ ០,២៣ % នៃតួលេខអ្នកស្លាប់ទាំងអស់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។