បណ្តាញសង្គម

នាវាចម្បាំងរុស្ស៊ី បញ្ឈប់កប៉ាល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ពីការរំលោភព្រំដែនរុស្ស៊ី

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវាចម្បាំងអាមេរិកមួយគ្រឿង ត្រូវបានតាមដាន និងបញ្ឈប់ដោយនាវាពិឃាតកងទ័ពជើងទឹករុស្ស៊ី កាលពីថ្ងៃអង្គារបន្ទាប់ពីវា បានរំលោភលើដែនទឹករបស់រុស្ស៊ី។

នាវាពិឃាត USS John McCain ធ្លាប់បានប្រតិបត្តិការនៅសមុទ្រជប៉ុន អស់រយៈពេលជាច្រើនថ្ងៃ ហើយបានរំលោភលើដែនទឹករបស់រុស្ស៊ី នៅម៉ោង ៦ និង ១៧ នាទីព្រឹក ម៉ោងនៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានធ្វើដំណើរចម្ងាយ ២ គីឡូម៉ែត្រ ហួសព្រំដែនសមុទ្រចូលទៅក្នុងឈូងសមុទ្រធំ Peter ។

នាវាពិឃាតប្រឆាំងនឹងនាវាមុជទឹករបស់រុស្ស៊ី ឈ្មោះ Admiral Vinogradov ដែលបានតាមដានកប៉ាល់អាមេរិកនោះ បានចេញការព្រមាន ដោយសង្កត់ធ្ងន់លើ "លទ្ធភាពនៃការប្រើសមយុទ្ធវាយលុក ដើម្បីរុញច្រានជនឈ្លានពាន ចេញពីដែនទឹកខ្លួន"។

បន្ទាប់ពីការព្រមាន នាវាពិឃាតសហរដ្ឋអាមេរិក ភ្លាមៗនោះ បានបើកចូលក្នុងដែនទឹកអព្យាក្រឹត នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។