បណ្តាញសង្គម

នាយករដ្ឋមន្រ្តីថៃ នឹងបង្ហាញសមាភាព ប្រធានផ្នែកចរចាសន្តិភាព ជាមួយក្រុមបំបែកខ្លួន

បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា រំពឹងថានឹងបង្ហាញ ជាផ្លូវការនូវសមាភាព ប្រធានផ្នែកចរចា សន្តិភាពខ្លួន ជាមួយក្រុមបំបែកខ្លួន នៅភាគខាងត្បូងប្រទេស អំឡុងពេលទស្សន កិច្ចទៅកាន់ប្រទេស ម៉ាឡេស៊ី នៅដើមខែធ្នូខាងមុខ។

យោងតាម សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅ ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ថា លោកឧត្តមសេនីយ៍ អាក់សារ៉ា ប្រធានក្រុមប្រឹក្សា ផ្តល់យោបល់របស់កងទ័ព និងជាអតីតប្រធាន ផ្នែកបុគ្គលិក ត្រូវបានតែងតំាង ជាប្រធានផ្នែកចរចា សន្តិភាព ចំពេលដែល មានលេចលឺ ពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលម៉ាឡេស៊ី ពេញចិត្តចំពោះការដឹកនាំ កិច្ចពិភាក្សាដោយស៊ីវិល។

បើតាមប្រភពពី មន្រ្តីកងទ័ពមួយរូប បានឲ្យដឹងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការ សន្តិភាព រវាងរដ្ឋាភិបាល និងក្រុមបះបោរទំាងអស់ នឹងត្រូវចុះហត្ថលេខា អំឡុងពេលទស្សនកិច្ច របស់លោក ប្រាយុទ្ធ។ មន្រ្តីខាងលើបន្តថា ប្រធានបទ សំខាន់នៃដំណើរ ទស្សនកិច្ច របស់លោក ប្រយុទ្ធ ទៅម៉ាឡេស៊ី គឺដើម្បីណែនាំ ខ្លួនលោកជា នាយករដ្ឋមន្រ្តីថៃថ្មី ប៉ុន្តែភាពតានតឹង នៅភាគខាងត្បូងប្រទេស ក៏ជារបៀបវរៈ ជាន់ខ្ពស់ផងដែរ ជាពិសេសនោះ គឺតួនាទីរបស់ម៉ាឡេស៊ី ដែលជាអ្នកសម្របសម្រួលផ្ទាល់ ក្នុងកិច្ចពិភាក្សា សន្តិភាពនេះ ។

សូមបញ្ជាក់ថា កិច្ចពិភាក្សាសន្តិភាព រវាងរដ្ឋាភិបាលថៃ និងក្រុមបំបែកខ្លួន គឺក្រុមចរចា នឹងត្រូវកាត់បន្ថយពី ១៥នាក់ មកត្រឹម ១០នាក់ ដែលមានតំណាង មកពីរដ្ឋាភិបាល ក្នុងនោះមាន មន្រ្តីក្រសួងការបរទេស, ក្រុមប្រឹក្សាសន្តិសុខជាតិ, បញ្ជាការប្រតិបត្តិការ សន្តិសុខផ្ទៃក្នុង, ទីភ្នាក់ងារចារកម្មជាតិ និងតំបន់កងទ័ពលេខ៤ ៕

ដកស្រង់ពី៖ ដើមអម្ពិល