បណ្តាញសង្គម

ហុងកុង ផ្អាកការនាំចូលផលិតផលបសុបក្សី ពីអាល្លឺម៉ង់ ប៉ូឡូញ និងជប៉ុន

អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានសម្រេចចិត្តកាលពីថ្ងៃច័ន្ទដើម្បីផ្អាកការនាំចូលសាច់សត្វ និងផលិតផលបក្សីពីតំបន់ផ្សេងៗគ្នាក្នុងប្រទេសអាឡឺម៉ង់ ប៉ូឡូញ និងជប៉ុន ដោយសារតែការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី។

នាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋាភិបាលរបស់មជ្ឈ-មណ្ឌលសុវត្ថិភាពចំណីអាហារ នៃតំបន់រដ្ឋបាលពិសេសហុងកុង បានឲ្យដឹងថាយោងតាមការជូនដំណឹងពីអង្គការសុខភាពពិភពលោក អំពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N8 ដែលបង្កជំងឺខ្លាំងនៅស្រុក Spree-Neiße នៃរដ្ឋ Brandenburg ប្រទេសអាល្លឺម៉ង់ និងតាមការជូនដំណឹងពីអធិការដ្ឋានពេទ្យសត្វទូទៅនៃប្រទេសប៉ូឡូញ អំពីការផ្ទុះនៃជំងឺផ្ដាសាយបក្សី ដែលបង្កជាជំងឺគ្រុនផ្តាសាយកម្រិតខ្ពស់ នៅស្រុក Łęczyński ក្នុងតំបន់ Lubelskie នៃប្រទេសប៉ូឡូញ។

សេចក្តីជូនដំណឹងមួយទៀត គឺមកពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃប្រទេសជប៉ុន អំពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5 ដែលបង្កជំងឺខ្លាំងនៅក្នុងខេត្ត Gifu ប្រទេសជប៉ុន។

មណ្ឌលសុវត្ថិភាពចំណីអាហារក្រុងហុងកុង បានណែនាំពាណិជ្ជកម្មឱ្យផ្អាកការនាំចូលសាច់សត្វ និងផលិតផលបក្សី រួមទាំងស៊ុតបសុបក្សីពីតំបន់ទាំងនេះដោយមានប្រសិទ្ធិភាពភ្លាមៗ ដើម្បីការពារសុខភាពសាធារណៈនៅហុងកុង នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។