បណ្តាញសង្គម

មេដឹកនាំកងជីវពលអ៊ីរ៉ាក់ អំពាវនាវឱ្យដកកងកម្លាំងបរទេសចេញពីអ៊ីរ៉ាក់

មេដឹកនាំជីវពលអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យមានការដកកងកម្លាំងបរទេសចេញពីអ៊ីរ៉ាក់ នៅថ្ងៃខួបលើកទី ១ នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ្រូនរបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃកងជីវពលនិកាយស៊ីអ៊ីត។

ក្នុងអំឡុងពេលនៃការប្រមូលផ្តុំ អ្នកគាំទ្ររាប់ពាន់នាក់នៃកម្លាំង Hashd Shaabi នៅទីលាន al-Tahrir នៃទីប្រជុំជន Baghdad ប្រធានអង្គការ Badr ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រាប់ក្រុមបាតុករថា “រដ្ឋាភិបាល ត្រូវតែគោរពតាមការសន្យារបស់ខ្លួន ដើម្បីដកកម្លាំងបរទេសទាំងអស់ ជាពិសេសកងកម្លាំងអាមេរិក យោងតាមកាលកំណត់។

មេដឹកនាំក្រុមអ្នកគាំទ្រ បាននិយាយថា “អធិបតេយ្យភាពពេញលេញរបស់អ៊ីរ៉ាក់និងការដកទ័ពអាមេរិក គឺជាបញ្ហា ដែលមិនអាចសម្របសម្រួលបានទេ” ។ ការប្រមូលផ្តុំគ្នានេះ ត្រូវបានធ្វើឡើងក្រោមវិធានការណ៍សន្តិសុខយ៉ាងតឹងរឹងនៅពេលដែលកម្លាំងសន្តិសុខ បានពង្រាយពាសពេញរាជធានី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយបានបិទផ្លូវធំៗ នៅក្នុងទីក្រុង ដែលគេរំពឹងថា នឹងមានបាតុកម្មថ្កោលទោសការធ្វើឃាតកន្លងមកនេះ។

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ បណ្តាលឱ្យមានភាពតានតឹងកើនឡើង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅក្នុងតំបន់។

ការវាយប្រហារតាមអាកាស បានជំរុញឱ្យសភាអ៊ីរ៉ាក់អនុម័តនូវដំណោះស្រាយមួយ ដែលស្នើសុំឱ្យរដ្ឋាភិបាល បញ្ឈប់វត្តមានរបស់កងកម្លាំងបរទេស នៅក្នុងប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។