បណ្តាញសង្គម

ប្រទេសចំនួន ៥ បន្តទំនួលខុសត្រូវក្នុងនាមជាសមាជិកជាប់ឆ្នោត នៃក្រុមប្រឹក្សាសន្តិសុខ

ឥណ្ឌា អៀកឡង់ កេនយ៉ា ម៉ិកស៊ិក និងន័រវែស កាលពីថ្ងៃចន្ទ បានចាប់ផ្តើមបន្តទំនួលខុសត្រូវ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។

អាណត្តិរយៈពេល ២ ឆ្នាំរបស់ពួកគេ បានចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី ១ ខែមករា។ ប៉ុន្តែថ្ងៃច័ន្ទ គឺជាថ្ងៃធ្វើការដំបូងរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំ ២០២១ បន្ទាប់ពីឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំថ្មី។

ពិធីតំឡើងទង់ជាតិ ត្រូវបានធ្វើឡើងនៅពេលថ្ងៃរសៀល ដើម្បីចាប់ផ្តើមការទទួលខុសត្រូវរបស់ពួកគេ។ ឆ្នាំ ២០២១ គឺជាឆ្នាំនៃក្តីសង្ឃឹមសម្រាប់ប្រទេសទាំងអស់ និងសម្រាប់អង្គការសហប្រជាជាតិ។

សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០២១ ពឹងផ្អែកជាចំបងលើការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ជាមួយសមាជិកអចិន្រ្តៃយ៍ និងមិនអចិន្រ្តៃយ៍ នេះបើតាមសំដីឯកអគ្គរដ្ឋទូត UN ថ្លែងក្នុងពិធី។

ប្រទេសទាំង ៥ នេះ ជំនួសប្រទេសបែលហ្ស៊ិក សាធារណរដ្ឋដូមីនីក អាល្លឺម៉ង់ឥណ្ឌូនេស៊ី និងអាហ្វ្រិកខាងត្បូង។ ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥ រូបមានសមាជិកអចិន្រ្តៃយ៍ចំនួន ៥ គឺអង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក និងសមាជិកមិនអចិន្រ្តៃយ៍ចំនួន ១០ រូប បានជាប់ឆ្នោតសម្រាប់អាណត្តិ ២ ឆ្នាំ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ។

សមាជិកមិនអចិន្រ្តៃយ៍ចំនួន ៥ នាក់ ត្រូវបានជំនួសជារៀងរាល់ឆ្នាំ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។