បណ្តាញសង្គម

ភាព​តានតឹង​ រវាង​សហរដ្ឋ​អាមេរិក​ នឹង​ឥណ្ឌូណេស៊ី​ ដោយ​សារ​ការ​ធ្លាក់​យន្ដហោះ​ពីមុន​ អាច​ប៉ះពាល់​ ដល់​ការ​ស៊ើប​អង្កេត​យន្ដ​ហោះ​ Air Asia Flight 8501

ពួកអ្នកស៊ើប អង្កេតរបស់អាមេរិក និងឥណ្ឌូណេស៊ី ពីរឿងធ្លាក់យន្ដហោះ មានប្រវត្ដិសាស្ដ្រ រួមមួយដែល ជួនកាល មានទំនាក់ទំនងតានតឹង ដែលកំពុងវិលត្រឡប់ ទៅរកចុងទសវត្សរ៍ ឆ្នាំ១៩៩០ ដែលពួកមន្ដ្រី សហរដ្ឋអាមេរិក និយាយថា អាចប៉ះពាល់ ដល់ការស៊ើបអង្កេតយន្ដហោះ Air Asia នាពេលបច្ចុប្បន្ននេះ ។

កេរ្ដិ៍ដំណែលនោះ ក៏អាចពន្យល់បានខ្លះ ពីមូលហេតុដែលថា ភាគីទាំងពីរ កំពុងពិភាក្សា នៅឡើយពីការ ចូលរួមដែលមាន សក្ដានុពល របស់សហរដ្ឋ អាមេរិក នៅក្នុងការស៊ើបអង្កេត យន្ដហោះ ៨៥០១ ជិតរយៈពេលពីរសប្ដាហ៍ ក្រោយពីយន្ដហោះ A320 មានអ្នកធ្វើដំណើរ ១៦២នាក់ ជិះនៅលើនោះ បានបាត់ពីរ៉ាដា ក្នុងខណៈពេលកំពុងហោះ នៅជិតខ្យល់ព្យុះ តាមផ្លូវទៅកាន់ប្រទេសសិង្ហបុរី ក្នុងដំណើរ មកពីស៊ូរ៉ាបាយ៉ា ។

នៅក្រុងវ៉ាស៊ីនតោន ស្ដ្រីអ្នកនាំពាក្យម្នាក់ របស់គណៈកម្មការ សុវត្ថិភាពដឹកជញ្ជូនជាតិ (NISB) និយាយថា ពួកមន្ដ្រីកំពុង រង់ចាំការអញ្ជើញមួយឲ្យ ចូលរួមនៅក្នុងការ ស៊ើបអង្កេតចម្រុះជាតិ ដែលរួមមាន ឧស្សាហកម្មបារាំង និងពួកអ្នកជំនាញ ការរដ្ឋាភិបាលស្រេចហើយនោះ ។ 

ផ្ទុយទៅវិញ ពួកមន្ដ្រីនៅក្នុង ទីក្រុង ហ្សាការតា និយាយថា សហរដ្ឋអាមេរិក នឹងត្រូវស្វាគមន៍ឲ្យចូលរួម ហើយគេរំពឹងថា NISB នឹងចូលរួមនៅក្នុងការ ស៊ើបអង្កេតនោះ ជាយថាហេតុ ។ ពួកអ្នកជំនាញ ការសហរដ្ឋអាមេរិក ក៏បានចូលរួមនៅ ក្នុងការស៊ើបអង្កេតរឿងធ្លាក់យន្ដហោះ របស់ឥណ្ឌូណេស៊ី ផ្សេងទៀតកាលពីពេលថ្មីៗ នេះដែរ ៕

ដកស្រង់ពី ៖ កម្ពុជាថ្មី