បណ្តាញសង្គម

អាជ្ញាធរឥណ្ឌា បញ្ជាឲ្យស៊ើប អង្កេតសាកសព ១០០នាក់ ដែលអណ្តែត ក្នុងទន្លេហ្គាង

ញូដេលី ៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០១៥ នេះបានចេញ ប្រតិបត្តិការ ស៊ើបអង្កេត ទៅលើ ករណីដែល កងកម្លាំងខ្លួនបាន រកឃើញសាកសព ជាង ១០០នាក់ អណ្តែតតាមទន្លេ ហ្គាង ។

បើតាម ការសន្និដ្ឋាន តំណាក់កាល ដំបូងឲ្យដឹងថា ទាំងនេះ អាចជាសាច់ញាតិ ជនរងគ្រោះ ដែលបានស្លាប់ហើយ តែគ្មាន ថវិកាធ្វើពិធីបូជាសព ។ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ ២០១៥ នេះទៀតថា តាមការអះអាងពី អាជ្ញាធររដ្ឋយូតតា សាកសពប្រមាណ ៣០នាក់ ត្រូវបានស្រង់ចេញពីក្នុង ទឹកទន្លេ តាំងពីយប់ថ្ងៃអង្គារ កន្លងទៅ នេះមកម្ល៉េះ ដែលជាហេតុនាំ ឲ្យសាកសព ដែលត្រូវ បានស្រង់ចេញ ក្នុងរយៈពេលរាប់ ខែមកនេះកើនដល់ ១០៤នាក់ ។

មន្ត្រីប៉ូលិស ត្រូវបានបញ្ជូន ទៅស៊ើបអង្កេត នៅច្រាំងទន្លេ ដែលបានស្រង់សាក សពរាប់រយ នាក់នោះ ហើយជាការ សន្និដ្ឋានទីមួយ គឺសាកសពទាំងអស់ ជាសាច់ញាតិ ដែលបានស្លាប់ ដោយគ្រួសារ ពួកគេមិនមានលទ្ធភាព ធ្វើបុណ្យ និង បូជាត្រឹមត្រូវ ទើបធ្វើការបណ្តែតតាម ដងទន្លេក្នុងរដ្ឋបែបនេះ ។នេះជាទង្វើខុសច្បាប់ និង បំផ្លាញបរិស្ថានជាខ្លាំង ដែលអាជ្ញាធរ កំពុងចាត់វិធានការទប់ស្កាត់៕

ដកស្រងពី៖ដើមអម្ពិល