បណ្តាញសង្គម

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨១នាក់ថែមទៀត

 (បាងកក)៖ នៅថ្ងៃសុក្រនេះអាជ្ញាធរថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៨១នាក់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃ បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៦៧ករណីជាករណី ឆ្លងរាលដាលនៅក្នុងស្រុកផ្ទាល់ និង១៤ករណីជាករណីរកឃើញលើ អ្នកទើបធ្វើដំណើរមកពីបរទេស។

សម្រាប់ករណីឆ្លងក្នុងស្រុកថ្មីៗ ខេត្តសាមុត សាខន មាន៣៥ករណី, ខេត្តផាទុម ថានី មាន២០ករណី, រាជធានីបាងកក មាន០៥ករណី, ខេត្តតាក់ មាន០៥ករណី និងខេត្តផិតឆាបុរី មាន០២ករណី។

គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសខ្លួន ចំនួន២៦,៦៧៩នាក់ ក្នុងនោះ ២៦,០៥៦នាក់បានជាសះស្បើយឡើងវិញ និង៨៥នាក់បានបាត់បង់ជីវិត៕

ដកស្រង់ពី៖ Fresh News