បណ្តាញសង្គម

សេចក្តីព្រាងច្បាប់ COVID-19 ដែលមានទឹកប្រាក់ ១,៩ សែនកោដិដុល្លាររបស់លោក Biden ទទួលបានការយល់ព្រមចុងក្រោយនៅក្នុងសភា

សភាតំណាងរាស្រ្តអាមេរិក បានផ្តល់ការយល់ព្រមចុងក្រោយកាលពីថ្ងៃពុធ ចំពោះវិធានការណ៍ជំរុញសេដ្ឋកិច្ចដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលជាច្បាប់ជំនួយ COVID-19 មានទឹកប្រាក់ចំនួន ១,៩ សែនកោដិដុល្លារអាមេរិក ដែលផ្តល់ឱ្យលោកប្រធានាធិបតី Joe Biden ទទួលបានជ័យជម្នះដ៏ធំលើកដំបូងក្នុងរដ្ឋបាលលោក។

វិធានការនេះ ផ្តល់ប្រាក់ចំនួន ៤០០ ពាន់លានដុល្លារសម្រាប់ការទូទាត់ដោយផ្ទាល់ដល់ជនជាតិអាមេរិកាំងចំនួន ១.៤០០ ដុល្លារអាមេរិក។ ៣៥០ ពាន់លានដុល្លារដល់រដ្ឋាភិបាល និងរដ្ឋក្នុងតំបន់ លើការពង្រីកឥណទានពន្ធកុមារ និងបង្កើនថវិកាសម្រាប់ការចែកចាយវ៉ាក់សាំង។

អ្នកព្យាករណ៍រំពឹងថា វានឹងជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ការអនុម័តដោយសម្លេងឆ្នោត ២២០-២១១ នៅក្នុងសភា ដែលគ្រប់គ្រងដោយក្រុមប្រជាធិបតេយ្យ ដោយគ្មានការគាំទ្រពីក្រុមសាធារណរដ្ឋ បន្ទាប់ពីការជជែកដេញដោលដោយលំអៀងបក្សអស់ជាច្រើនសប្តាហ៍ និងការច្របូកច្របល់នៅក្នុងសភា។

ក្រុមអ្នកប្រជាធិបតេយ្យ លើកឡើងថា ច្បាប់នេះ ជាការឆ្លើយតបដ៏សំខាន់ចំពោះជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សជាង 542,191 នាក់ និងមនុស្សរាប់លាននាក់ អត់ការងារធ្វើ។

ទោះបីជាបក្សសាធារណរដ្ឋជាច្រើន បានគាំទ្រច្បាប់ជំនួយសង្គ្រោះនេះ ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី Donald Trump ក៏ដោយ ក៏គ្មានសមាជិកសភាមកពីបក្សសាធារណរដ្ឋណាម្នាក់ បោះឆ្នោតឱ្យច្បាប់នេះនៅក្នុងសភា ឬព្រឹទ្ធសភារបស់លោក Biden ឡើយ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃព្រហ.។