បណ្តាញសង្គម

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២០លាន ៤១ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៦ម៉ឺននាក់ និងជាសះស្បើយជិត ៩៧លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២០,៤១៧,០២៩នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ២,៦៦៥,២៤៦នាក់ និងជាសះស្បើយឡើងវិញ ៩៦,៩៦៥,០៥៤នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣០,០៨១,៦៥៧នាក់ ស្លាប់ចំនួន ៥៤៧,២៣៤នាក់ និងជាសះស្បើយចំនួន ២២,១៦៩,២៣៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១១,៤៨៣,៣៧០នាក់ ស្លាប់ចំនួន ២៧៨,៣២៧នាក់ និងជាសះស្បើយ ១០,០៦៣, ៨០៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១១, ៣៨៥,១៥៨នាក់ ស្លាប់ ១៥៨,៧៦២នាក់ និងជាសះស្បើយ ១១,០០៥,៤៤៥នាក់។ ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖