បណ្តាញសង្គម

អូស្ត្រាលី ជម្លៀសមនុស្សរាប់ពាន់នាក់ ពីទឹកជំនន់អាក្រក់បំផុត

អាជ្ញាធរអូស្ត្រាលី គ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀត នៅថ្ងៃច័ន្ទនេះ ពីតំបន់រងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងលិចទីក្រុង Sydney ដែលត្រូវបានកំណត់ថា ជាទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ ឆ្នាំមកនេះ ជាមួយនឹងភ្លៀងធ្លាក់ មិនដាច់មួយថ្ងៃនេះទៀត តាមការរំពឹងទុក។

ភ្លៀង ដែលមិនចេះរីងស្ងួតក្នុងរយៈពេលបីថ្ងៃកន្លងមក បានបណ្តាលឱ្យមានទឹកទន្លេនៅក្នុងរដ្ឋ New South Wales ដែលមានប្រជាជនច្រើនបំផុតនៅអូស្ត្រាលី ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងដំណំ និងនាំឲ្យមានការជម្លៀសប្រជាជនទ្រង់ទ្រាយធំ។

ទឹកជំនន់ ដែលហូរយ៉ាងលឿន បានបណ្តាលឱ្យផ្ទះជាច្រើន ត្រូវបានបំផ្លាញយានយន្ត និងសត្វពាហនៈជាច្រើន ត្រូវបានទឹកហូរនាំទៅ ហើយ ផ្លូវ ស្ពាន ផ្ទះនិងកសិដ្ឋានជាច្រើន ត្រូវបានលិចលុងដោយទឹក។

មនុស្សជិត ២.០០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ទំនាប។ ការិយាល័យអាកាសធាតុ បានឲ្យដឹងថា ផ្នែកធំៗនៃឆ្នេរភាគខាងកើតរបស់ប្រទេស នឹងរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃច័ន្ទនេះ ដោយសារការបញ្ចូលគ្នានៃសម្ពាធទាបត្រូពិច នៅភាគខាងជើងអូស្រ្តាលីខាងលិច និងតំបន់ជាប់នឹងឆ្នេរសមុទ្រនៅរដ្ឋ New South Wales ។

ការព្រមានទឹកជំនន់ធ្ងន់ធ្ងរ ត្រូវបានចេញសម្រាប់ផ្នែកធំនៃរដ្ឋ New South Wales ក៏ដូចជារដ្ឋ Queensland ដែលនៅជាប់នោះ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃចន្ទនេះ។