បណ្តាញសង្គម

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៤០១នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់

 (បាងកក)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៤០១នាក់ ដែលអត្រាដ៏ខ្ពស់ខ្លាំងមួយ ធៀបនឹងមួយរយៈចុងក្រោយនេះ ហើយក៏មានអ្នកជំងឺម្នាក់ទៀតបាត់បង់ជីវិតផងដែរ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗនោះ មាន៣៨៣ករណីជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង១៨ករណីជាករណីនាំចូលមកពីក្រៅប្រទេស។

សម្រាប់ការរាយការណ៍នាថ្ងៃអង្គារនេះ ទីក្រុងបាងកកគឺជាកន្លែង ដែលមានករណីឆ្លងក្នុងស្រុកថ្មីៗច្រើនជាងគេ ពោល ៩២ភាគរយនៃករណីឆ្លងថ្មីៗទាំងនោះនៅក្នុងស្រុក ត្រូវបានរកឃើញនៅក្នុងរាជធានីនៃប្រទេសថៃ។ចំណែក អ្នកជំងឺម្នាក់ទៀតដែលទើបតែបាត់បង់ជីវិត គឺជាបុរសជនជាតិថៃម្នាក់អាយុ៧៥ឆ្នាំ។

គួរបញ្ជាក់ថា គិតមកទល់ឥឡូវ ថៃបានរកឃើញអ្នកឆ្លង COVID-19 សរុប ២៨,២៧៧នាក់ ក្នុងនោះមាន២៦,៧៦៦នាក់បានជាសះស្បើយ និង៩២នាក់បានស្លាប់៕

ដកស្រង់ពី៖ Fresh News