បណ្តាញសង្គម

អគ្គិភ័យដ៏ធំ នាជំរុំ Rohingya នៅបង់ក្លាដែស

ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥ នាក់ ទំនងបានស្លាប់ និងយ៉ាងហោចណាស់ ចំនួន ២០,០០០ នាក់ បានរត់ភៀសខ្លួន បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយ បានឡោមព័ទ្ធផ្ទះជាច្រើននៅជំរុំជនភៀសខ្លួន នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស នេះបើតាមក្រុមមន្រ្តី បញ្ជាក់កាលពីថ្ងៃចន្ទ។

នេះជាអគ្គិភ័យលើកទី៣ ដែលកំទេចកន្លែងស្នាក់នៅរបស់ពួកគេ ក្នុងរយះពេល៤ថ្ងៃមកនេះ។ ជនជាតិភាគតិចមូស្លីមជិតមួយលាននាក់ មកពីប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនបានភៀស ខ្លួនពីការបង្ក្រាបរបស់យោធានៅក្នុងប្រទេសកំណើតរបស់ពួកគេ ក្នុងឆ្នាំ ២០១៧ រស់នៅក្នុងស្ថានភាពចង្អៀត និងមិនត្រឹមត្រូវ នៅជំរំនានាក្នុងស្រុក Cox's Bazar ។

អគ្គិភ័យនោះ ប្រហែលជាបានចាប់ផ្តើមនៅក្នុងជំរុំមួយ ក្នុងចំណោមជំរុំ ៣៤ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៣.២៣៧ ហិកតា មុនពេលរាលដាលដល់ជំរុំចំនួន ៣ ផ្សេងទៀត ដោយជនភៀសខ្លួន បានរត់ភៀសខ្លួនចេញពីតង់រខេករខាក ជាមួយនឹងរបស់របរដែលពួកគេអាចយកបាន។

សេវាកម្មពន្លត់អគ្គីភ័យ ក្រុមជួយសង្គ្រោះ និងការឆ្លើយតប និងអ្នកស្ម័គ្រចិត្ត កំពុងស្ថិតនៅ កន្លែងកើតហេតុ ដើម្បីព្យាយាមគ្រប់គ្រងអគ្គិភ័យ និងបង្ការកុំឲ្យរាលដាលថែមទៀត។ ភ្លើង បានរលត់នៅពាក់កណ្តាលអធ្រាត្រ នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃអង្គារនេះ។