បណ្តាញសង្គម

ជនអន្តោប្រវេសន៍ មិនប្រក្រតីចំនួន ១៨៤ នាក់ បានចរចារណ៏នៅទូទាំងប្រទេសទួគី

យ៉ាងហោចណាស់មានជនចំណាកស្រុក មិនប្រក្រតីចំនួន ១៨៤ នាក់ ត្រូវបានគេដឹកចរា-ចរណ៏ពាសពេញប្រទេសទួគី កាលពីចុងសប្តាហ៏។

នៅខេត្ត Bitlis ភាគខាងកើត ជនចំណាកស្រុកមិនប្រក្រតី ចំនួន ២៩ នាក់ ដែលបានចូលមកក្នុងប្រទេសទួគីដោយខុសច្បាប់ ត្រូវបានគេរកឃើញនៅលើរថយន្ដក្រុងមួយគ្រឿង ដែលបានឈប់ តាមការឆែកឆេររបស់ក្រុមប៉ូលីស។

យោងតាមការិយាល័យអភិបាលខេត្ត បានអោយដឹងថា អ្នកជួញដូរមនុស្ស៤នាក់ ដែលសង្ស័យ ត្រូវបានចាប់ខ្លួន រួមទាំងអ្នកបើកឡានផងដែរ។ ប្រភពសន្តិសុខ បាននិយាយថា ជនអន្តោប្រវេសន៍មិនប្រក្រតីសរុបចំនួន ៣៩ នាក់ ដែលពួកគេទាំងអស់ជាជនជាតិអាហ្វហ្គានីស្ថាន ត្រូវបានឃុំខ្លួននៅក្នុងសង្កាត់ចំនួន ៣ នៃរដ្ឋធានី Ankara របស់ប្រទេសទួគី។

នៅខេត្ត Van ភាគខាងកើត ជនអន្តោប្រវេសន៍មិនប្រក្រតីចំនួន ១១២ នាក់ ត្រូវបានរកឃើញនៅលើឡានដឹកទំនិញមួយគ្រឿង ដែលបានឈប់ តាមការឆែកឆេរ។ បុគ្គលម្នាក់ៗ ដែលបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន ត្រូវបានផ្ទេរទៅការិយាល័យចំណាកស្រុកថ្នាក់ខេត្ត។

ទួគី គឺជាចំណុចឆ្លងកាត់ដ៏សំខាន់ សម្រាប់ជនចំណាកស្រុកមិនប្រក្រតី ដែលចង់ឆ្លងចូលទ្វីបអឺរ៉ុប ដើម្បីចាប់ផ្តើមជីវិតថ្មី ជាពិសេសអ្នកដែលរត់គេចពីសង្គ្រាម និងការធ្វើទុក្ខបុកម្នេញ។

ប្រទេសនេះ ទទួលជនភៀសខ្លួនជិត ៤ លាននាក់ ក្នុងនោះមានជនជាតិស៊ីរីជាង ៣.៦ លាននាក់ ច្រើនជាងប្រទេសផ្សេងៗនៅលើពិភពលោក នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។