បណ្តាញសង្គម

ស្ថានការណ៍កូវីដ-១៩ នៅតែហ្វីលីនពីនកាន់តែមិនទាន់ធូរស្រាល ខណៈរបាយការណ៍ឆ្លងថ្មីនៅថ្ងៃនេះ «៩,៤៧៥ករណី» និងស្លាប់ ១១នាក់ទៀត

 (ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៧២១,៨៩២ករណីហើយ បន្ទាប់ពីការរកឃើញនូវករណីឆ្លងថ្មីៗចំនួន ៩,៤៧៥ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ ។ DOH ក៏បានរាយការណ៍ឱ្យដឹងបន្ថែមថា មានអ្នកជំងឺចំនួន ១១នាក់បន្ថែមទៀតផងដែរ ដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅថ្ងៃនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៣,១៧០នាក់ ខណៈចំនួនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ ៦០៣,១៥៤នាក់។

ប្រឈមមុខបញ្ហានេះ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានយល់ព្រមដាក់តំបន់ Metro Manila និងខេត្តក្បែរខាងក្នុងវិធានការបិទខ្ទប់ប្រទេសដ៏តឹងរុឹងបំផុត (ECQ) ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសនេះ។

ទន្ទឹមនឹងនេះ បំរាមគោចររយៈពេល ១១ម៉ោង នឹងត្រូវកំណត់ចាប់ពីម៉ោង ៦ ៈ ០០ នាទីល្ងាចដល់ ៥:00នាទីព្រឹក ក្នុងអំឡុងពេលប្រាំពីរថ្ងៃ នៃវិធានការ ECQ នៅក្នុងតំបន់ទាំងនេះ។ លើកលែងតែបុគ្គលិកពិសេស ការដឹកជញ្ជូនសាធារណៈ និងយានយន្តដឹកទំនិញតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News