បណ្តាញសង្គម

Pep៖ City មិន​មាន​កីឡាករ​សម្លាប់​ដូច Neymar ឬ Mbappe ឡើយ តែ​ក្រុម​ទាំង​មូល​ល្អស្មើ​ដៃ​គ្នា

អ្នកចាត់ការ Pep Guardiola បាននិយាយថា Manchester City មិនមានកីឡាករគ្រោះថ្នាក់សម្រាប់សម្លាប់ដូចជា Neymar ឬ Kylian Mbappe ឡើយ ប៉ុន្តែក្រុមរបស់លោកមានកីឡាករកម្រិតខ្ពស់ស្មើដៃគ្នា។

Pep កំពុងរៀបចំក្រុមត្រៀមជួប PSG ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League នៅយប់ស្អែក។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញទើបតែយកបានពានទី៩ សម្រាប់ការដឹកនាំរយៈពេល៥ឆ្នាំនៅកីឡដ្ឋាន Etihad បន្ទាប់ពីយកឈ្នះ Spurs លើកពាន League Cup។

មុនការប្រកួតមកដល់លោក Pep បានសង្កត់ធ្ងន់ថា City គ្មានទេតួឯកសម្រាប់សម្លាប់ប្រចាំក្រុម ដូចដែល PSG មាន Neymar ឬ Mbappe។ ប៉ុន្តែកីឡាកររបស់ City ទាំងមូលមានមានកម្រិតនៃការលេងខ្ពស់ស្មើគ្នា ធ្វើឲ្យក្រុមមិនបាត់បង់តុល្យភាព។

តែ Pep ក៏បានសរសើរដល់កូនក្រុម Kevin de Bruyne ដោយប្រៀបធៀបគេជាកាំបិតមួយដើម ឃើញចម្លោះណាបះចន្លោះនោះ និងជួយក្រុមបានច្រើន។ សម្រាប់ជើងទីមួយនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ City នឹងធ្វើដំណើរទៅទីក្រុងប៉ារីស។ ហើយយប់នេះក៏មានការប្រកួតដែរ Real Madrid ស្វាគមន៍ Chelsea៕