បណ្តាញសង្គម

មេរោគ COVID-19 បម្លែងថ្មីរបស់ឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេសយ៉ាងតិច ១៧

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា មេរោគ COVID-19 បម្លែងថ្មី ដែលទំនងជារួមចំណែកក្នុងការកើនឡើងនូវករណីឆ្លងនៅក្នុងប្រទេសឥណ្ឌានោះថ្មីៗនេះ គឺត្រូវបានគេរកឃើញនៅក្នុងប្រទេសជាង ១០ នៅទូទាំងពិភពលោក។

ទីភ្នាក់ងារសុខាភិបាល UN បាននិយាយថា មេរោគ COVID-19 បម្លែងថ្មី B1617 បានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ត្រូវបានគេប្រទះឃើញនៅក្នុងតំណក់ sequences ជាង ១.២០០ ដែលបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យបើកចំហ GISAID មកពីយ៉ាងហោចណាស់ ១៧ ប្រទេស ។

អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួនស្តីពីជំងឺរាតត្បាតថា “តំណក់ sequences ភាគច្រើន ត្រូវបានទទួលមកពីប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី” ។

ថ្មីៗនេះអង្គការសុខភាពពិភពលោក បានចុះបញ្ជី B1617 ជា “មេរោគបម្លែងគួរយកចិត្តទុកដាក់” ប៉ុន្តែរហូតមកដល់ពេលនេះ បានប្រកាសថា វាជា "មេរោគបម្លែងគួរអោយកង្វល់" ។

មានន័យថា មេរោគបម្លែងនោះ មានគ្រោះថ្នាក់ជាងមុនមេរោគវគ្គមុន ដោយវាអាចចម្លងបានលឿន ងាយស្លាប់បាត់បង់ជីវិត ឬអាចការពារដោយការចាក់វ៉ាក់សាំងបាន។ គួរបញ្ជាក់ផងដែរថា មានប្រទេសជាច្រើននៅលើសកលលោក បាន និងកំពុងបិទការហោះហើរតាមអាកាសពីប្រទេសឥណ្ឌា ដោយសារក្តីកង្វល់ពីមេរោគបម្លែងថ្មីដ៏កាចសាហាវនេះផងដែរ។

ប្រទេសឥណ្ឌា កំពុងប្រឈមមុខនឹងកំណើនករណីឆ្លងថ្មី និងករណីស្លាប់ដោយសារជំងឺរាតត្បាត ហើយការភ័យខ្លាចកំពុងកើនឡើងដែលថា មេរោគបម្លែងថ្មីនេះ អាចរួមចំណែកដល់មហន្តរាយដែលកំពុងកើតឡើង។ត្រឹមតែថ្ងៃអង្គារ៍ម្ងៃគត់ មានអ្នកឆ្លងថ្មី ដល់ទៅ350,000 នាក់ នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីព្រឹកថ្ងៃពុធ។