បណ្តាញសង្គម

អង់គ្លេស នឹងបញ្ជូនបំពង់ខ្យល់ចំនួន ១.០០០ គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសឥណ្ឌា

រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសខ្លួន នឹងបញ្ជូនម៉ាស៊ីនជំនួយខ្យល់ចំនួន ១.០០០ គ្រឿងទៀតទៅប្រទេសឥណ្ឌា ដោយបង្កើនការគាំទ្ររបស់ខ្លួនខណះប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌា កំពុងព្យាយាមតស៊ូទប់ទល់នឹងការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លង COVID-19។

ប្រទេសឥណ្ឌា មានករណីឆ្លងជាង ៣០០,០០០នាក់ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលជាង ១០ ថ្ងៃជាប់គ្នា ដែលធ្វើឱ្យមន្ទីរពេទ្យ កន្លែងបញ្ចុះសព និងកន្លែងបូជាសព មានចំនួនច្រើនលើសលប់។

កន្លងមករដ្ឋាភិបាលចក្រភពអង់គ្លេស បានយល់ព្រមបញ្ជូនឧបករណ៍វេជ្ជសាស្ត្រចំនួន ៦០០ គ្រឿង ក្នុងនោះមានម៉ាស៊ីនជំនួយការដកដង្ហើម និងឧបករណ៍ស្រូបយកអុកស៊ីសែន។ រដ្ឋមន្រ្តីក្រសួងការបរទេស Dominic Raab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការគាំទ្រនេះ នឹងជួយបំពេញនូវតម្រូវការបន្ទាន់មួយចំនួនរបស់ប្រទេសឥណ្ឌា ជាពិសេសអុកស៊ីសែនសម្រាប់អ្នកជំងឺ។

យើង ប្តេជ្ញាជួយមិត្តភក្តិឥណ្ឌារបស់យើង ក្នុងពេលវេលាដែលពួកគេត្រូវការ។ ប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក អាឡឺម៉ង់ និងប៉ាគីស្ថាន ក៏កំពុងផ្តល់ការគាំទ្រផងដែរ ខណៈដែលចំនួននៃការឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៩២.៤៨៨ នាក់ ជាមួយនឹងចំនួនអ្នកស្លាប់សរុបជាង ២១៥.០០០ នាក់។

ការគាំទ្រចុងក្រោយពីប្រទេសអង់គ្លេស កើតឡើងមុនការអំពាវនាវរវាងនាយករដ្ឋមន្រ្តី Boris Johnson និង Narendra Modi ដែលបានគ្រោងធ្វើនៅថ្ងៃអង្គារ ដែលនឹងពិនិត្យមើលទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអាទិត្យ។