បណ្តាញសង្គម

ជប៉ុននឹងមិនប្រើវ៉ាក់សាំង AstraZeneca ភ្លាមៗទេ ទោះជាអនុម័តក៏ដោយ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ​​​​(Video inside)

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនទំនងជានឹងមិនប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ភ្លាមៗនោះទេ បើជាទោះវ៉ាក់សាំងនេះត្រូវបានរំពឹងថា នឹងទទួលបានការអនុម័តសម្រាប់ការប្រើប្រាស់នៅថ្ងៃសុក្រនេះក៏ដោយ ខណៈនៅតែមានការបារម្ភពីបញ្ហាកំណកឈាម។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលជប៉ុនត្រូវបានគេរាយការណ៍ថានឹងអនុម័តវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna សម្រាប់ការប្រើប្រាស់ ក្រោយទទួល បានការអនុញ្ញាតពីក្រុមអ្នកជំនាញក្រសួងសុខាភិបាលជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ប៉ុន្តែ NHK តាមរយៈប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថាក្រសួងសុខាភិបាល ជប៉ុន មិនទាន់មានផែនការបញ្ចូលវ៉ាក់សាំង AstraZeneca ទៅក្នុងបញ្ជីវ៉ាក់សាំងដែលនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សំាងនោះទេ។

គួរបញ្ជាក់ថា បើតាម NHK ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងចេញសេចក្ដីណែនាំពីការព្យាបាលបញ្ហាមួយចំនួនក្រោយការចាក់វ៉ាក់សាំង ក្នុងនោះមានទាំងបញ្ហាកំណកឈាម ហើយនឹងវិភាគទិន្នន័យនៅឯក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់ ដើម្បីដាក់ចេញជាអនុសាសន៍កំណត់ថាមនុស្សមានអាយុប៉ុន្មានឡើងទៅដែលគួរ ឬមិនគួរចាក់វ៉ាក់សាំង៕