បណ្តាញសង្គម

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៥លាន ៨៤ម៉ឺននាក់ ស្លាប់ជាង ៣លាន ៤៤ម៉ឺននាក់ និងជាសះស្បើយជាង ១៤៦លាន ៥២ម៉ឺននាក់! ​​​​(Video inside)

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៥,៨៤២,៥៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៤៤៤,៦៥៦នាក់ និងជាសះស្បើយឡើងវិញ ១៤៦,៥២០,០៩៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៨៣៣,១៨១នាក់ ស្លាប់ចំនួន ៦០២,៦១៦នាក់ និងជាសះស្បើយចំនួន ២៧, ៣៥៨,៦៥១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៦, ០៣០,៦៧៤នាក់ ស្លាប់ចំនួន ២៩១,៣៦៥នាក់ និងជាសះស្បើយ ២២,៧០៥, ៩០១នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។

ប្រេស៊ីល មានអ្នកឆ្លង ១៥,៨៩៨,៥៥៨នាក់ ស្លាប់ ៤៤៤,៣៩១នាក់ និងជាសះស្បើយ ១៤,៣៨៥, ៩៦២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

ដកស្រង់ពី៖ Fresh News