បណ្តាញសង្គម

វៀតណាមកាត់ទោសប្រហារជីវិតកីឡាករនីហ្សេរីយ៉ាម្នាក់​ពីបទជួញដូរថ្នាំញៀនពីកម្ពុជាចូលវៀតណាម

 កីឡាករបាល់ទាត់នីហ្សេរីយ៉ាម្នាក់ ត្រូវបានតុលាការប្រជាជនខេត្តតៃនិញ កាត់ប្រហារជីវិតពីបទនាំគ្រឿងញៀនមេតំហ្វេតាមីនខុសច្បាប់ជិត៦គីឡូក្រាមពីកម្ពុជាចូលទៅប្រទេសវៀតណាម។

នេះបើតាមការផ្សាយរបស់សារព័ត៌មាន Thanh Nien កាលពីថ្ងៃអង្គារ។ប៉ូលិសវៀតណាម បានចាប់ខ្លួន Theophilus Ugwu អាយុ២៣ឆ្នាំ ក្នុងភូមិសាស្ត្រស្រុក Ben Cau ខេត្តតៃនិញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ក្រោយបានរកឃើញថ្នាំញៀន១២កញ្ចប់ដែលមានទម្ងន់៥,៩២គីឡូក្រាម។

Ugwu បានធ្វើដំណើរពីនីហ្សេរីយ៉ាមកកាន់កម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីស្វែងរកការប្រកបអាជីពបាល់ទាត់នៅកម្ពុជា ក្រោមការជ្រោមជ្រែងពីសំណាក់មិត្តភក្តិអាហ្វ្រិកម្នាក់ទៀត។

តាមការផ្សាយរបស់សារព័ត៌មានវៀតណាម មិត្តភក្តិរូបនោះ បានសន្យាស្វែងរកក្លិបកំពូលនៅកម្ពុជាសម្រាប់រូបគេ ប៉ុន្តែក្រោយពេលដែល Ugwu នាំយកកញ្ចប់ថ្នាំញៀនចេញពីភ្នំពេញ ទៅក្រុងហូជីមិញជាមុនសិន រួមនឹងថ្នូរ១០០០ដុល្លារអាមេរិក។ Ugwu ត្រូវបានចាប់ខ្លួននៅព្រំដែន ប៉ុន្តែនៅក្នុងសវនាការ បុរសនីហ្សេរីយ៉ារូបនេះ បានអះអាងថា ក្នុងកាបូប ជាគ្រឿងញៀននោះឡើយ។

វៀតណាមជាប្រទេសដែលអនុវត្តច្បាប់ដ៏តឹងរ៉ឹងបំផុតក្នុងការប្រយុទ្ធប្រឆាំងការជួញដូរថ្នាំញៀន ដោយការរក្សាទុក និងជួញដូរហេរូអ៊ីន ឬកាកូអ៊ីនចាប់ពី៦០០ក្រាម និងមេតំហ្វេតាមីនចាប់ពី២,៥គីឡូក្រាម ត្រូវប្រឈមជាប់ពន្ធនាគារមួយជីវិត ហើយឈានដល់ការកាត់ទោសប្រហារជីវិត៕

ដកស្រង់ពី៖ ថ្មីៗ