បណ្តាញសង្គម

ឥណ្ឌាទុកឱកាសចុងក្រោយឱ្យ Twitter ក្នុងការទទួលយកច្បាប់ IT ថ្មី ដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើនមាន ឡើង ដោយមិនបានគ្រោងទុក

 (អាមេរិក)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រាប់ទៅកាន់បណ្ដាញសង្គម Twitter ថា វាជាឱកាសចុងក្រោយ ក្នុងការ បំពេញ បែបទទៅតាមច្បាប់អាយធីថ្មី ( IT Rules) បើមិនដូច្នេះទេ ខ្លួននឹងអនុវត្តតាមវិធានការផ្លូវច្បាប់។

នេះបើ យោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសអំពីច្បាប់អាយធីថ្មី កាលពីខែកុម្ភៈកន្លងទៅនេះ និងបានដាក់ជាធរមានកាលពី ចុង ខែឧសភា ដោយក្នុងនោះតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់មានដូចជា Facebook, WhatsApp និង Twitter ជាដើម ត្រូវបង្កើតក្រុមការងារ ឬមនុស្សដែលជាតំណាងម្នាក់សម្រាប់ទុកដោះស្រាយវិបត្តិ និងវិវាទផ្សេងៗ ពោលគឺតំណាង ក្រុមហ៊ុនម្នាក់ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើយដោយមិនបានត្រៀមទុកជាមុន។

ច្បាប់ថ្មីនេះត្រូវបាន បង្កើតឡើងក្រោយពេលដែលរដ្ឋាភិបាលឥណ្ឌាពិបាកធ្វើការ និងដោះស្រាយការងារជាមួយនឹងបណ្ដាញ សង្គមទាំងប៉ុន្មានខាងលើ ដោយបញ្ហាខ្លះតូចតាចប៉ុណ្ណោះ ប៉ុន្តែវាបែបជាអូសបន្លាយពេលវេលាយូរ និងគ្មានដំណោះស្រាយ។

គិតមកដល់ពេលនេះ បើតាមឯកសារដែល Reuters ទទួលបានគឺនៅមិនទាន់មានក្រុមហ៊ុនមួយណាបានបំពេញបែបបទ ទៅតាមច្បាប់ថ្មីនេះបាន១០០ភាគរយនោះទេ ខណៈដែលគេមើលឃើញថា រដ្ឋាភិបាលបានបង្កើតច្បាប់ថ្មីនេះឡើងដើម្បី ទប់ស្កាត់ការប្រើប្រាស់ឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ និងក្នុងគោលដៅមួយដែលស៊ីជម្រៅជាងនេះ៕

ដកស្រង់ពី៖ Fresh News