បណ្តាញសង្គម

មនុស្ស​ជាង​៣០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​ខណៈ​ពេល​ដែល​ក្រុម​បាតុករ​ប្រឆាំង​ចិន​នៅ​ក្រុង​ហុងកុង​ ប្រវាយប្រតប់​ជាមួយ​ប៉ូលិស

មានមនុស្សដល់ទៅ ជាង៣០នាក់ ត្រូវបានឃាត់ចាប់ខ្លួន ខណៈពេលដែល មនុស្សមួយក្រុម មានគ្នាប្រមាណ ៤០០នាក់ ជាបាតុករ នៅក្រុងហុងកុង បានប៉ះទង្គិចជាមួយ ប៉ូលិសនៅក្នុងស្ថានភាព ដ៏តានតឹង បណ្ដាលមកពី ឥទ្ធិពលរបស់ប្រទេស ចិនដីគោក នៅក្នុងទីក្រុងនេះ។

ក្រុមបាតុករ នៅសង្កាត់ Yuen Long ក្នុងតំបន់ New Territories នៃក្រុងហុងកុង បានស្រែកអាក្រោស ពីការអនុញ្ញាតឲ្យ ជ្រាបចូលរបស់ជនជាតិចិនដីគោក និងការច្រានចោល ការមិនទទួលស្គាល់ បក្ស កុម្មុយនីស្ដចិន ។ ក្រុមបាតុករ បាននាំគ្នាបិទដងផ្លូវ នៅតំបន់នោះ ដោយប្រើធុងដាក់សម្រាម ធ្វើឲ្យរាំងស្ទះចរាចរណ៍ ។ដោយឡែក ប៉ូលិសបានប្រើស្រៃ្បយ៍ម្ទេស ព្រមតាំងទប់ទល់ ជាមួយមនុស្សមួយចំនួន។ស្ដ្រីបាតុករម្នាក់ ចេញឈាមតាមច្រមុះ ពេលដែលប៉ូលិស ចាប់អូសចេញទៅឆ្ងាយទៅ ។

នៅពេលព្រឹក ថ្ងៃអាទិត្យនេះ ស្ដ្រីអ្នកនាំពាក្យ ខាងប៉ូលិសបាន និយាយថា មនុស្សចំនួន ៣៦នាក់ ដែលមានអាយុចាប់ពី ១៣ឆ្នាំ ដល់៧៤ឆ្នាំ ត្រូវចាប់ខ្លួន ព្រោះតែបើកការ វាយលុកជាមួយនឹង ការមានអាវុធ បើកការវាយលុក ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ព្រមទាំងបើកការវាយប្រហារ។ការប្រឆាំងតវ៉ា កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ក៏ជាមូលហេតុ ដែលបណ្ដាលឲ្យ អ្នករស់នៅក្នុងក្រុង ហុងកុងនោះ មិនសប្បាយចិត្ដផងដែរ ព្រោះតែការរំខាន ដល់របៀបរបបរស់នៅ ជាប្រចាំថ្ងៃរបស់គេ៕

ដកស្រង់ពី៖ កម្ពុជាថ្មី