បណ្តាញសង្គម

ភាគខាងត្បូង វៀតណាម កំពុងវាយលុក ដោយជំងឺ ផ្តាសាយបក្សី H5N1

 ហូជីមិញ ៖ ជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ត្រូវបានរកឃើញ នៅស្រុក កេសាច់ របស់ខេត្ត សុច ត្រាង ភាគខាងត្បូង ប្រទេសវៀតណាម ដែលត្រូវបាន ក្រុមជំនាញ អះអាងថា កើតឡើងមក ២១ថ្ងៃទៅហើយ។

នេះបើតាម សេចក្តីរាយការណ៍ ពីទីភ្នាក់ងារគាំពារ និងឱសថ ស្ថិតក្រោមក្រសួង សុខាភិបាល វៀតណាម ឲ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ ទី០៥ ខែ មីនា ឆ្នាំ២០១៥ ។

របាយការណ៍ ពីនាយកដ្ឋាន បសុសត្វ ប្រចាំខេត្ត សុច ត្រាង បានឲ្យដឹងទៀតថា ជំងឺផ្តាសាយ បក្សី H5N1 ដែលបាន រីករាលដាលលើ សត្វបក្សីនេះ ត្រូវបានរកឃើញ នៅក្នុង កសិដ្ឋានគ្រួសារ មួយនៃឃុំ ដៃហៃ នៃស្រុក កេសាច់ ជាហេតុ នាំឲ្យអាជ្ញាធរ ធ្វើការរឹបអូស និងបំផ្លាញចោល នូវសត្វបក្សាបក្សី ចំនួនជាង ១.១០០ ក្បាល ដែលពួកវា មានអាយុ ទើបតែពីរ ខែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា មន្ត្រីបសុពេទ្យ ក្នុងតំបន់ បានប្រកាសប្រាប់ ប្រជាជនទាំងអស់ មិនត្រូវប៉ះពាល់ ឬបរិភោគបក្សីណា ដែលឈឺ ឬងាប់នោះទេ ហើយត្រូវ ប្រញាប់ប្រញាល់ មកមន្ទីរពេទ្យ ជាបន្ទាន់ ដើម្បីទទួលការពិនិត្យ និងព្យាបាល ប្រសិនបើ លោកអ្នកបាន ប៉ះពាល់ ឬទទួលទានសត្វស្លាប ដែលឈឺ ឬងាប់នោះ ៕

ដកស្រង់ពី ៖ ដើមអម្ពិល