បណ្តាញសង្គម

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨៣លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៣លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ១៦៧លាន ៩៣ម៉ឺននាក់!

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨៣,៤២៧,៨៨៤នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៩៧១,៥៩៤នាក់ និងជាសះស្បើយឡើងវិញ ១៦៧,៩៣៦,១២៤នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៥៦១,៤០៣នាក់ ស្លាប់ចំនួន ៦២០,៦៤៥នាក់ និងជាសះស្បើយចំនួន ២៩, ០៥២,០៨៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣០,៤៥៣,៩៣៧នាក់ ស្លាប់ចំនួន ៤០០,២៧១នាក់ និងជាសះស្បើយ ២៩,៥៣៦, ០៨៧នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។

ប្រេស៊ីល មានអ្នកឆ្លង ១៨,៦២២,៣០៤នាក់ ស្លាប់ ៥២០,១៨៩នាក់ និងជាសះស្បើយ ១៦,៩៣១, ២៧២នាក់។ ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

ដកស្រង់ពី៖ Fresh News