បណ្តាញសង្គម

ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាថ្មីម្តងទៀត ដោយសារកូវីដ-១៩ ដែលនឹងបន្តរហូតដល់ចប់ព្រឹត្តិការណ៍អូឡាំពិក

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុននាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការសម្រេចចិត្តដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាលើកទី៤ ដោយសារតែបញ្ហា ជំងឺរាតត្បាត COVID-19 ហើយវានឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ពោលគឺទាល់តែព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូត្រូវបញ្ចប់ទៅវិញ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

ដកស្រង់ពី់៖ Fresh News