បណ្តាញសង្គម

ប្រទេសថៃ ការពារវ៉ាក់សាំង COVID-១៩ “លាយ និងស៊ីគ្នា” បន្ទាប់ពីការព្រមានរបស់អង្គការសុខភាពពិភពលោក

ប្រទេសថៃ កាលពីថ្ងៃអង្គារ-ម្សិលមិញ បានការពារល្បាយបញ្ចូលគ្នា រវាងវ៉ាក់សាំង COVID-១៩ ចំនួនពីរប្រថេទផ្សេងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលកាន់តែខ្លាំងឡើង បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក បានព្រមានថា វាជា “និន្នាការគ្រោះថ្នាក់” ដែលមិនគាំទ្រដោយភស្តុតាង។

រាជាណាចក្រនេះ កំពុងប្រឹងប្រែងទប់ទល់នឹងការផ្ទុះឡើងខ្លាំងនាពេលថ្មីៗរបស់ខ្លួន បង្កដោយវីរុសបម្លែងថ្មី Delta ដែលមានកម្រិតឆ្លងខ្លាំង ដោយមានករណីឆ្លង និងការស្លាប់ កើនឡើងយ៉ាងខ្លាំង ហើយប្រព័ន្ធថែទាំសុខភាព បានលាតសន្ធឹងស្តើង។

អាជ្ញាធរថៃ បានឲ្យដឹងថា ពួកគេ នឹងលាយបញ្ចូលគ្នានូវវ៉ាក់សាំង Sinovac ដូសដំបូង ដែលផលិតនៅប្រទេសចិន រួមជាមួយនឹងវ៉ាក់សាំង ដែលថលិតនៅប្រទេសថៃ AstraZeneca ។

អ្នកឯកទេសខាងរោគសាស្ត្រថៃ បាននិយាយថា "យើងមិនអាចរង់ចាំ ១២ សប្តាហ៍ (សម្រាប់ប្រសិទ្ធថាពបង្ការរោគបន្ថែម) នៅក្នុងការផ្ទុះនេះបានទេ ខណះជំងឺនេះ បានរាលដាលយ៉ាងឆាប់រហ័ស" ។

ប៉ុន្តែនៅពេលអនាគត ប្រសិនបើវាល្អជាងមុន វ៉ាក់សាំង ប្រសើរឡើង ... យើង នឹងរកវិធីល្អៗ ក្នុងការគ្រប់គ្រងស្ថានការណ៍។ ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោកលោកស្រី Soumya Swaminathan បានហៅយុទ្ធសាស្ត្រនេះថា ជា “និន្នាការដ៍គ្រោះថ្នាក់មួយ” ។

ប្រទេសថៃ មានករណីឆ្លង COVID-១៩ ច្រើនជាង ៣៥៣.៧០០ នាក់ និងអ្នកស្លាប់ ២.៨៤៧ នាក់ ដែលភាគច្រើនត្រូវបានរកឃើញ ចាប់តាំងពីរលកចុងក្រោយ បានចាប់ផ្តើមកាលពីខែមេសា ពីមណ្ឌលកម្សាន្តរាត្រីនៅទីក្រុងបាងកក នេះបើតាមការផ្សាយ CNA/AFP កាលពីថ្ងៃអង្គារ-ម្សិលមិញនេះ។