បណ្តាញសង្គម

សភាបារាំង អនុម័តច្បាប់លិខិតឆ្លងដែនវ៉ាក់សាំង COVID-19 ទោះបីមានការតវ៉ាក៏ដោយ

 សភាបារាំង បានបោះឆ្នោតធ្វើលិខិតឆ្លងដែនវ៉ាក់សាំង ជាផ្នែកដ៍សំខាន់មួយនៃជីវិតប្រចាំថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការសម្របសម្រួលរវាងសមាជិកសភា មកពីសភាជាន់ទាប និងជាន់ខ្ពស់។

របត់នៃកិច្ចចរចានេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសបារាំង ត្រូវបានរង្គោះរង្គើម្តងទៀតដោយការតវ៉ាប្រឆាំងនឹងច្បាប់ ដែលមានបាតុករជាង ១.៦០.០០០ នាក់ចូលរួម និងរាប់សិបនាក់ ត្រូវបានចាប់ខ្លួន។

ប្រធានាធិបតី Emmanuel Macron កាលពីសប្តាហ៍មុន បានចេញបញ្ជាថា លិខិតបញ្ជាក់សុខភាព - ជាភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញ ឬការធ្វើតេស្តអវិជ្ជមាន - នឹងត្រូវតម្រូវគ្រប់ជនជាតិបារាំង ដែលទៅទស្សនាកន្លែងនានា ដូចជារោងកុន ឬក្លឹបរាត្រី។

សេចក្តីប្រកាសនេះ គឺជាចលនាមួយពីលោក Macron ដើម្បីធ្វើឱ្យការចាក់វ៉ាក់សាំង ក្លាយជាអាវុធកំពូលប្រឆាំងនឹង COVID-19 នៅពេលដែលមានវីរុសបម្លែងថ្មី លេចមុខឡើង ជាចាំបាច់ដែលតម្រូវឱ្យប្រជាជនទាំងអស់ ត្រូវចាក់វ៉ាក់សាំង ប្រសិនបើពួកគេចង់បន្តទម្លាប់ប្រចាំថ្ងៃ។

ការផ្លាស់ប្តូរទាំងនោះ ត្រូវបានអនុវត្តដោយក្រឹត្យ ប៉ុន្តែសភា ត្រូវបានចូលរួមក្នុងសម៍យ ប្រជុំជាច្រើនលើក ចាប់តាំងពីថ្ងៃអង្គារ ដើម្បីពិភាក្សាគ្នា ថាតើត្រូវពន្យារពេល ឬយ៉ាងណា។ លិខិតឆ្លងដែនវ៉ាក់សាំងនេះ បានជួបប្រទះនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្លះ ដែលជឿថា លិខិតនោះ បំផ្លាញសេរីភាពស៊ីវិលរបស់ពួកគេ។

គណបក្សកាន់អំណាច បានប្រឈមនឹងការងារដ៏លំបាកមួយ ក្នុងការជំរុញច្បាប់នេះ តាមរយៈសភា។ ចុងក្រោយព្រឹទ្ធសភា បានអនុម័តលើច្បាប់នេះ ប៉ុន្តែបានបន្ថែមការកែប្រែជាច្រើនដែលរដ្ឋាភិបាល ខ្លាចថា មានការរឹតត្បិតហានិភ័យលើផលប៉ះពាល់របស់ច្បាប់នោះ នេះបើតាមការផ្សាយ CNA/AFP នៅថ្ងៃចន្ទនេះ។