បណ្តាញសង្គម

យន្តការហិរញ្ញប្បទានថ្មីរបស់ធនាគារពិភពលោក

យន្តការហិរញ្ញប្បទានថ្មីរបស់ធនាគារពិភពលោក នឹងអនុញ្ញាតឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍ ទាំងអស់ អាចទិញវ៉ាក់សាំង COVID-19 រួមគ្នា តាមរយៈយន្តការ Covax នេះបើតាមការប្រកាសរបស់ធនាគារ កាលពីថ្ងៃចន្ទ។

យន្តការ Covax ត្រូវបានបង្កើតឡើងដើម្បីធានាថា ដែនដីកំពុងអភិវឌ្ឍន៍ចំនួន ៩២ អាចទទួលបានវ៉ាក់សាំងការពារកូរ៉ូណា ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត ដោយចំណាយថវិការពីម្ចាស់ ជំនួយ។ យន្ដការថ្មីនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងនោះ អាចទិញដូសបន្ថែម នៅលើកំពូលនៃការឧបត្ថម្ភធន ដែលពួកគេនឹងទទួលបានរួចហើយ តាមរយៈយន្តការ Covax ។

ដោយប្រើទឹកប្រាក់ពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ផ្សេងទៀត យន្តការ នេះនឹងធ្វើការបញ្ជាទិញជាមុន ពីក្រុមហ៊ុនផលិតវ៉ាក់សាំង ដោយផ្អែកលើតម្រូវការសរុបនៅទូទាំងប្រទេសនានា។

ក្រោមការរៀបចំហិរញ្ញប្បទានរបស់ធនាគារពិភពលោក វ៉ាក់សាំងរហូតដល់ ៤៣០ លានដូសបន្ថែម ឬដូសគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់ប្រជាជន ២៥០ លាននាក់នឹងអាចផ្តល់ជូន នៅចន្លោះឆ្នាំ ២០២១ និងពាក់កណ្តាលឆ្នាំ ២០២២ សម្រាប់ប្រទេសចំនួន ៩២ ដែលបច្ចុប្បន្នទទួលបាននូវវ៉ាក់សាំងរបស់ពួកគេ ដោយចំណាយថវិការពីម្ចាស់ជំនួយ។

បណ្តាប្រទេសទាំងនោះ ក៏គួរតែមានភាពបត់បែនខ្លះ ក្នុងការជ្រើសរើសទិញវ៉ាក់សាំងពិសេសដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកគេ។

យន្ដការ Covax ត្រូវបានដឹកនាំរួមគ្នាដោយអង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធមិត្តវ៉ាក់សាំង Gavi និងសម្ព័ន្ធភាពចម្រុះសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការជំងឺរាតត្បាត នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃអង្គារនេះ។