បណ្តាញសង្គម

សន្តិសុខ​ជិះ​ម៉ូតូ​មើល​ភូមិ​សាស្ត្រ​​​ក្នុងបុរី ក៏ឃើញបុរសម្នាក់ក្រោមបង្គោលភ្លើង​ផ្អើ.ល​

 រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានចរន្តអគ្គីសនីឆ.ក់ធ្លា.ក់ពីលើបង្គោលភ្លើង បណ្តាលអោយបាត់បង់ជីវីតនៅនឹងកន្លែង ខណៈ   បុរសម្នាក់ត្រូវបានចរន្តអគ្គីសនីឆ.ក់ធ្លា.ក់ពីលើបង្គោលភ្លើង បណ្តាលអោយបាត់បង់ជីវីតនៅនឹងកន្លែង ខណៈពេលដែលឡើងតភ្លើង ដើម្បីឆក់ត្រីនៅស្រះទឹកក្នុងបុរីមួយកន្លែង។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១ នៅចំណុចក្រោមបង្គោលភ្លើង ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសរងគ្រោះឈ្មោះញូង លិន អាយុ២៥ឆ្នាំ ជាកម្មករសំណង់ មានលំនៅ ភូមិ អង្គរបាន ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមព័ត៌មានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ មុនពេលមានការភ្ញាក់ផ្អើល សន្តិសុខបុរីម្នាក់ក៍បានជិះម៉ូតូមើលក្នុងភូមិ សាស្ត្ររបស់ខ្លួន ស្រាប់តែប្រទះឃើញបុរសម្នាក់បាត់បង់ជីវិតនៅក្រោមបង្គោលភ្លើង និងមានខ្សែភ្លើងរាយសម្រាប់ឆក់ត្រីនៅស្រះក្បែរនោះ។

បន្ទាប់ពីប្រទះឃើញហេតុការណ៍បែបនេះ ក៍បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។

តាមការបំភ្លឺពីពីបងប្អូន បានអោយសមត្ថកិច្ចដឹងថា បុរសរូបនោះធ្លាប់ជាកម្មករសំណង់នៅក្បែរកន្លែងកើតហេតុ និងធ្លាប់ បានតភ្លើង ឆ.ក់ត្រីនៅក្នុងបុរីខាងលើនេះ។ នៅព្រឹកនោះ នគរបាលជំនាញក៍បានចុះទៅត្រួតពិនិត្យ ក៍បានបញ្ជាក់ថា បុរសរូបនោះ ត្រូវចរន្តអគ្គីសនីឆ.ក់ធ្លា.ក់ពីលើបង្គោលភ្លើង បណ្តាលឱ្យបាត់បង់ជីវិត ។

សមត្ថកិច្ចបានសន្និដ្ឋានថា មុនពេលកើតហេតុ បុរសរូបនោះរៀបចំរាយខ្សែភ្លើងដើម្បីឆក់ត្រីនៅស្រះទឹកក្បែរនោះ ហើយឡើងលើបង្គោលភ្លើងយកកាំបិ.តចិតខ្សែភ្លើង ដើម្បីថ្ពក់ក៍ត្រូវចរន្តអគ្គីសនីឆ.ក់ធ្លា.ក់ស្លា.ប់តែម្តង។

ក្រោយពីពិនិត្យរួច ស.ពបុរសរងគ្រោះត្រូវបាននគរបាលប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ដកស្រង់ពី៖ កោះសន្តិភាព