បណ្តាញសង្គម

ជប៉ុន ស្នើឱ្យពង្រីកការទប់ស្កាត់គ្រាអាសន្ន COVID-១៩ ខណៈករណីឆ្លង កើនឡើង

រដ្ឋមន្ត្រីទីស្តីការម្នាក់ បាននិយាយថា ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ (៥ សីហា) នេះ បានស្នើពង្រីកការរឹតត្បិតគ្រាអាសន្នដល់ខេត្តចំនួន ៨ បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លង COVID-19 ខណៈដែលការព្រួយបារម្ភ កាន់តែកើនឡើងអំពីភាពតានតឹងលើប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស នៅក្នុងទីក្រុងតូក្យូ ដែលកំពុងធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិក និងនៅកន្លែងផ្សេងទៀត។

មន្រ្តី បានព្រមានថា ការឆ្លងវីរុសកូរ៉ូណា បានកើនឡើងក្នុងល្បឿនមួយ ដែលមិនធ្លាប់មានពីមុនមក ខណៈករណីឆ្លងថ្មី បានឡើងដល់កម្រិតខ្ពស់បំផុតនៅទីក្រុងតូក្យូ ដោយគ្របដណ្ដប់លើការប្រកួតកីឡាអូឡាំពិក និងបន្ថែមការសង្ស័យលើការគ្រប់គ្រងរបស់រដ្ឋាភិបាល ចំពោះការរីករាលដាលនៃជំងឺរាតត្បាតនេះ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលកំពុងដឹកនាំការឆ្លើយតបជំងឺរាតត្បាតរបស់ជប៉ុន បានធ្វើសំណើរនេះនៅក្នុងកិច្ចប្រជុំអ្នកជំនាញ ដែលត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាយល់ស្រប។

ខេត្តចំនួន ៦ រួមទាំងទីក្រុងតូក្យូ ដែលកំពុងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក បានស្ថិតនៅក្រោមស្ថានភាពគ្រាអាសន្នពេញលេញរួចស្រេចទៅហើយ ដែលមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែសីហា ខណៈដែលខេត្តចំនួន ៥ ផ្សេងទៀត ស្ថិតនៅក្រោមបទបញ្ជា “គ្រាអាសន្នបន្ទាន់” ដែលមិនសូវតឹងរឹង នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃព្រហ.នេះ។