បណ្តាញសង្គម

យោធាមីយ៉ាន់ម៉ា ដោះលែងព្រះសង្ឃប្រឆាំងមូស្លីម

 រដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃច័ន្ទទី ៦ ខែកញ្ញាថា ខ្លួន បានដោះលែងព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលប្រឆាំងនឹងក្រុមម៊ូស្លីម ដែលបានជាប់គុកដោយរដ្ឋាភិបាល ត្រូវបានផ្តួលរំលំ របស់លោកស្រីអ៊ុង សានស៊ូជី ក្រោមការចោទប្រកាន់ពីបទញុះញង់។

សេចក្តីថ្លែងការណ៍មួយ បាននិយាយថា ព្រះសង្ឃ Ashin Wirathu ដែលត្រូវបានទស្សនាវដ្តី Time ដាក់ឈ្មោះថា ជា “ពុទ្ធសាសនិក Bin Laden” ដោយសារតួនាទីរបស់លោក ក្នុងការបង្កឱ្យមានការស្អប់ខ្ពើមសាសនានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានដោះលែង បន្ទាប់ពីការចោទ ប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោក ត្រូវបានទម្លាក់។

ព្រះសង្ឃរូបនេះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យយោធា ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុ ដែលលោក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះទេ។ ព្រះសង្ឃវ័យ ៥៣ ព្រះវស្សារូបនេះ ត្រូវបានគេស្គាល់ជាយូរមកហើយ ចំពោះវោហាសាស្ត្រប្រឆាំងឥស្លាមជាតិនិយម ជាពិសេសប្រឆាំងនឹងសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ា ដែលគ្មានប្រទេស។

នៅឆ្នាំ ២០១៧ អាជ្ញាធរព្រះពុទ្ធសាសនាខ្ពស់បំផុតរបស់មីយ៉ាន់ម៉ា បានហាមឃាត់លោក មិនឱ្យទសនារយៈពេលមួយឆ្នាំ ដោយសារការនិយាយជ្រ៖ឆ្អេ៖របស់លោក។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការហាមឃាត់ បានផុតកំណត់ គ្រូទសនាដែលគាំទ្ររបបយោធា ជាថ្មីម្តងទៀត កាន់តាមានវត្តមានជាទៀងទាត់ក្នុងរាល់ការជួបជុំជាតិនិយម ដោយលោក បានចោទប្រកាន់រដ្ឋាភិបាលថា បានប្រព្រឹត្តអំពើពុករលួយ និងតវ៉ាប្រឆាំងនឹងការប៉ុនប៉ងបរាជ័យក្នុងការសរសេរឡើងវិញនូវរដ្ឋធម្មនុញ្ញ ដែលតាក់តាងដោយរបបយោធា។

មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ និងការបង្ក្រាបដោយយោធាទៅលើក្រុមប្រឆាំង ដែលបានសម្លាប់មនុស្សជាង ១.០០០ នាក់ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។