បណ្តាញសង្គម

គ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រវាយប្រហារប្រទេសម៉ិកស៊ិក

 គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារភាគនិរតីប្រទេសម៉ិកស៊ិក នៅជិតរមណីយដ្ឋានឆ្នេរ Acapulco កាលពីយប់ថ្ងៃអង្គារទី ៧ ខែកញ្ញា ដោយបណ្តាលឱ្យដុំថ្មធ្លាក់ និងបំផ្លាញអាគារទោះបីជាមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសក៏ដោយ។

គ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ ដែលបានវាយប្រហារចំងាយ ១៧ គីឡូម៉ែត្រភាគតសាននៃរមណីយដ្ឋាន Acapulco, និង Guerrero បានធ្វើឱ្យរញ្ជួយដីនៅជុំវិញទីក្រុង Acapulco ដោយដួលរលំដើមឈើ និងធ្លាក់ដុំថ្មធំៗ មកលើផ្លូវ។

ប្រធានាធិបតីម៉ិចស៊ីកូលោក Andres Manuel Lopez Obrador បាននិយាយថា ខណៈពេលដែលគ្រោះរញ្ជួយដីនេះ បានបញ្ចូនដុំថ្មធ្លាក់ចុះមកជំរៀលភ្នំ និងខូចខាតជញ្ជាំងនោះ វាមិនបណ្តាលឱ្យមានការខូចខាតធំដុំនៅក្នុងរដ្ឋ Guerrero របស់ Acapulco ឬតំបន់ Oaxaca ដែលនៅជិត ឬទីក្រុង Mexico ទេ។

លោក បានមានប្រសាសន៍ថា “សំណាងល្អ ដែលមិនមានការខូចខាតធ្ងន់ធ្ងរ” ។ រហូតមកដល់ពេលនេះ យើង មិនទាន់មានព័ត៌មានអំពីការបាត់បង់ជីវិតមនុស្សនៅឡើយទេ។ Acapulco មានចម្ងាយប្រហែល ៣៧៥ គីឡូម៉ែត្រពីទីក្រុងម៉ិកស៊ិក។

សាក្សីរ៉យទ័រម្នាក់ បាននិយាយថានៅសង្កាត់ Roma Sur នៃទីក្រុងម៉ិកស៊ិក ភ្លើង បានរលត់ហើយអ្នកស្រុកដែលភ័យខ្លាច បានប្រញាប់ប្រញាល់ចេញមកក្រៅ ដោយអ្នកខ្លះ ពាក់ត្រឹមខោអាវគេងយប់។ អ្នកស្រុក បានមកជួបជុំគ្នានៅក្រោមភ្លៀង ដោយកាន់កូនតូច ឬសត្វចិញ្ចឹមនិងព្រួយបារម្ភយ៉ាងខ្លាំងក្នុងការវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ក្នុងកាពទីងងឹត។

ការស្ទង់មតិភូគព្ភសាស្ដ្រអាមេរិក បាននិយាយថា រញ្ជួយដី ដែលដំបូងវាស់ក្នុងកម្រិត ៧.៤ រ៉ិចទ័រ ហើយបន្ទាប់មកបន្ទាបចុះមកត្រឹម ៧.០ វិញ គឺរាក់ខ្លាំង ត្រឹមតែ ១២.៥ គីឡូម៉ែត្រពីក្រោមផ្ទៃ ដែលនឹងបង្កើនឥទ្ធិពលរញ្ជួយ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃពុធនេះ។