បណ្តាញសង្គម

រដូវបោះឆ្នោតនៅហ្វីលីពីន បានចាប់ផ្តើមហើយ

រដូវកាលបោះឆ្នោតរបស់ប្រទេសហ្វីលីពីន បានចាប់ផ្តើមនៅថ្ងៃសុក្រនេះ (១ តុលា) ដោយមានតារាទូរទស្សន៍ អ្នកនយោបាយ និងអ្នកទោស យ៉ាងហោចណាស់ម្នាក់ ដែលត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ ដែលប្រជែងយកតំណែង ចាប់ពីប្រធានាធិបតីរហូតដល់ក្រុមប្រឹក្សាក្រុង។

ដំណើរការចុះឈ្មោះ ពេញមួយសប្តាហ៍ បានបើកយុទ្ធនាការរយៈពេល ៧ ខែ ដ៏អឺងកង និងស៊ីសាច់ហុតឈាមគ្នា សម្រាប់មុខតំណែងជាង ១៨.០០០ ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបណ្តាលមកពីការបិទខ្ទប់ប្រទេស អាចធ្វើឱ្យបរិយាកាសគណបក្ស ធ្លាក់ចុះ។

អ្នកស្នងតំណែងពីប្រធានាធិបតី Rodrigo Duterte អាចនឹងត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោត នៅខែឧសភា ឆ្នាំ ២០២២ ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកបោះឆ្នោតជាង ៦០ លាននាក់។

លោក Duterte -ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញ មិនឱ្យស្វែងរកអាណត្តិ ៦ ឆ្នាំ លើកទីពីរ- តាមការស្ទង់មតិបង្ហាញថា នៅតែមានប្រជាប្រិយភាព ដូចពេលដែលលោក បានដណ្តើមជ័យជម្នះក្នុងឆ្នាំ ២០១៦ ដោយសន្យាថា នឹងកម្ចាត់ប្រទេស ពីគ្រឿងញៀន ឥលូវបានប្រកាសថា លោក នឹងឈរឈ្មោះជាអនុប្រធានាធិបតី។

ក្នុងចំណោមអ្នកឈរឈ្មោះជួរមុខ ដើម្បីជំនួសរូបលោក គឺកូនស្រីរបស់លោក ឈ្មោះ Sara និងសម្ព័ន្ធមិត្ត Ferdinand "Bongbong" Marcos កូនប្រុស និងឈ្មោះស្ទួនរបស់អតីតមេដឹកនាំផ្តាច់ការរបស់ប្រទេសនេះ។ អតីតតារាសម្តែង និងជាចៅហ្វាយក្រុង Francisco Francisco Domagoso និងកំពូលអ្នកប្រដាល់ Manny Pacquiao ដែលទើបតែចូលនិវត្តន៍ថ្មីៗ គ្រោងនឹងចូលរួមការប្រណាំងប្រជែងនេះ។

បេក្ខជន ត្រូវបានគេរំពឹងថា នឹងឡើងសម្តែងនៅលើឆាកជាមួយនឹងសប្បុរសធម៌ និងទេពកោសល្យពួកគេ ក្នុងការច្រៀង និងរាំ ដែលត្រូវបានវិនិច្ឆ័យយ៉ាងតឹងរ៉ឹងជាងគោលនយោបាយរបស់ពួកគេ។

អ្នកសង្កេតការណ៍យូរអង្វែងម្នាក់នៃនយោបាយហ្វីលីពីន បានប្រាប់ AFP ថា “វា គឺជាការសំដែងសៀក ហើយ បុគ្គលិកបោះឆ្នោត នៅតែអាចចេញពីផ្ទះមួយ ទៅផ្ទះមួយ ដើម្បីទិញសន្លឹកឆ្នោត” នៅក្នុងប្រទេស ដែលញាំញីដោយភាពក្រីក្រ អំពើពុករលួយ និងវប្បធម៌ប្រវត្តិសាស្ត្រនៃការជួយឧបត្ថម្ភមួយនេះ។