បណ្តាញសង្គម

ចិន ហាមឃាត់ការនាំចូលសាច់គោចក្រភពអង់គ្លេសពីសត្វដែលមានអាយុក្រោម ៣០ ខែ ដោយសារករណីគោឆ្កួត

ភ្នាក់ងារគយរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួន បានហាមឃាត់ការនាំចូលសាច់គោអង់គ្លេស ពីសត្វគោក្របី ដែលមានអាយុក្រោម ៣០ ខែ ដោយសារករណីជំងឺគោឆ្កួត នៅក្នុងប្រទេស កាលពីខែមុន។

តាមសេចក្តីថ្លែងការណ៍នៅលើគណនី Wechat ផ្លូវការរបស់អគ្គនាយកដ្ឋានគយ ប្រទេសចិនការហាមឃាត់នេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២៩ ខែកញ្ញា មកម៉្លេះ។ ករណីជំងឺគោឆ្កួត ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជំងឺរលាកស្រោមខួរអម្បូរពពួកសត្វគោ (ឬហៅកាត់ថា BSE) ត្រូវបានគេរកឃើញនៅកសិដ្ឋានមួយនៅ Somerset ជាក្រុងធំមួយ នៅភាគនិរតីនៃប្រទេសអង់គ្លេស។

ទីភ្នាក់ងារសុខភាពសត្វ និងរុក្ខជាតិអង់គ្លេស បានរាយការណ៍ថា សត្វ ដែលឆ្លងមេរោគ BSE បានស្លាប់ហើយ ត្រូវបានគេយកចេញពីកន្លែងនោះ កាលពី៣សប្តាហ៏មុន។

ផលិតផលសាច់គោ ពីសត្វ ដែលទទួលរងពីជំងឺ BSE អាចនាំឱ្យមានការវិវត្តនៅក្នុងខ្លួនមនុស្សនេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។.