បណ្តាញសង្គម

កំណើនករណីជំងឺផ្តាសាយបក្សីមនុស្សនៅក្នុងប្រទេសចិន បង្ហាញពីហានិភ័យនៃបំរែបម្រួលយ៉ាងឆាប់រហ័ស

កំណើននៃចំនួនមនុស្សនៅក្នុងប្រទេសចិន ដែលឆ្លងជំងឺគ្រុនផ្តាសាយបក្សីនៅឆ្នាំនេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញ ដោយនិយាយថា មេរោគឆ្លងពីមុន ហាក់ដូចជាបានផ្លាស់ប្តូរ ហើយអាចកាន់តែឆ្លងទៅមនុស្សជាមុន។

ប្រទេសចិន បានរាយការណ៍ពីការឆ្លងមនុស្សចំនួន 21 នាក់ ជាមួយនឹងប្រភេទរងនៃជំងឺផ្តាសាយបក្សី H5N6 ក្នុងឆ្នាំ 2021 ទៅកាន់អង្គការសុខភាពពិភពលោក (WHO) បើធៀបនឹងឆ្នាំមុន មានតែ 5 ករណីប៉ុណ្ណោះ។

ទោះបីជាចំនួននេះ ទាបជាងមនុស្សរាប់រយនាក់ ដែលបានឆ្លងមេរោគ H7N9 ក្នុងឆ្នាំ 2017 ក៏ដោយ ប៉ុន្តែការឆ្លង គឺធ្ងន់ធ្ងរ ធ្វើឱ្យមនុស្សជាច្រើននាក់ឈឺធ្ងន់ និងយ៉ាងហោចណាស់៦នាក់បានស្លាប់។

WHO បាននិយាយថា ករណីភាគច្រើន គឺបានប៉ះនឹងបក្សី ហើយមិនមានករណីបញ្ជាក់នៃការឆ្លងពីមនុស្សទៅមនុស្សនោះទេ ដែលបង្ហាញពីកំណើននៃករណីឆ្លងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី 4 ខែតុលា។ ការស៊ើបអង្កេតបន្ថែមទៀត គឺត្រូវបានទាមទារ "ជាបន្ទាន់" ដើម្បីយល់ពីហានិភ័យ និងកំណើននៃការឆ្លងដល់មនុស្ស។

ចាប់តាំងពីពេលនោះមក ស្ត្រីអាយុ 60 ឆ្នាំម្នាក់នៅក្នុងខេត្ត Hunan ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ជាមួយនឹងជំងឺផ្តាសាយ H5N6 កាលពីថ្ងៃទី 13 ខែតុលា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលហុងកុង។

តាំង តាំងពីមានករណី H5N6 មនុស្ស គឺមិនមានការផ្ទុះឡើងនៃ H5N6 ត្រូវបានគេរាយការណ៍នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងប្រទេសចិនទេ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2020 មក។ ប្រទេសចិន គឺជាប្រទេសផលិតសត្វបក្សីដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតទាកំពូល ដែលដើរតួជាអាងស្តុកវីរុសផ្តាសាយ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន (CDC) មិនអាចទាក់ទងសុំការអត្ថាធិប្បាយលើការកើនឡើងនៃករណី H5N6 មនុស្សបានទេ នេះបើតាមការផ្សាយរបស់ កាលពីថ្ងៃអង្គារ៍-ម្សិលមិញ។