បណ្តាញសង្គម

ក្រុមតាលីបង់ តែងតាំងសមាជិកជាអភិបាលក្រុង ជាមេប៉ូលីសចំនួន 44 នាក់នៅជុំវិញអាហ្វហ្គានីស្ថាន

 ក្រុមតាលីបង់ បានតែងតាំងសមាជិករបស់ខ្លួនចំនួន 44 នាក់ ឱ្យកាន់តួនាទីសំខាន់ៗ រួមទាំងអភិបាលខេត្ត និងមេប៉ូលីសកាលពីថ្ងៃអាទិត្យ ដែលជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងអភិបាលកិច្ចរបស់ខ្លួន ខណៈប្រទេសនេះ ជួបបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ដែលកំពុងកើនឡើង។

វា គឺជាការតែងតាំងខ្នាតធំលើកដំបូង ដែលបានប្រកាស ចាប់តាំងពីគណៈរដ្ឋមន្ត្រី ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា។ ក្រុមតាលីបង់ បានបញ្ចេញបញ្ជីតួនាទីថ្មីរបស់សមាជិករបស់ខ្លួន រួមទាំងលោក Qari Baryal ធ្វើជាអភិបាលក្រុងកាប៊ុល និងលោក Wali Jan Hamza ជាមេប៉ូលិសទីក្រុង។

អតីតមេបញ្ជាការ ដែលទទួលបន្ទុកសន្តិសុខក្រុងកាប៊ុល លោក Mawlawi Hamdullah Mukhlis ត្រូវបានសម្លាប់ក្នុងខែនេះ ក្នុងការវាយប្រហារលើមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅកណ្តាលទីក្រុងកាប៊ុល។

ក្រុមតាលីបង់ បានចូលកាន់កាប់ប្រទេសនៅថ្ងៃទី 15 ខែសីហា ប៉ុន្តែបានប្រឈមមុខនឹងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយនៅក្នុងការសន្យារបស់ពួកគេ ក្នុងការស្តារសណ្តាប់ធ្នាប់ និងសន្តិសុខឡើងវិញ បន្ទាប់ពីសង្គ្រាមជាច្រើនទសវត្សរ៍។

ក្រុមរដ្ឋឥស្លាម បានធ្វើការវាយប្រហារនៅជុំវិញប្រទេស ខណៈសេដ្ឋកិច្ច បានធ្លាក់ចុះក្នុងវិបត្តិ។ មានការអំពាវនាវពីអន្តរជាតិ ដើម្បីឲ្យក្រុមតាលីបង់ ចរចារជាមួយអ្នកនយោបាយផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលរួមបញ្ចូលមួយ រួមទាំងជនជាតិភាគតិច និងស្ត្រី បើទោះបីជាការរីកចំរើនយ៉ាងសំខាន់លើបញ្ហានេះ ដែលរហូតមកដល់ពេលនេះ មិនទាន់ក្លាយជាការពិត នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។