បណ្តាញសង្គម

រុស្ស៊ី បញ្ចប់ការបិទកន្លែងធ្វើការ ប៉ុន្តែចំនួនឆ្លង COVID-19 នៅតែខ្ពស់

 ជនជាតិរុស្សីភាគច្រើន បានត្រឡប់ទៅធ្វើការវិញកាលពីថ្ងៃចន្ទ ដែលេះជាលើកដំបូងក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយសារការបិទកន្លែងធ្វើការនៅទូទាំងប្រទេស ត្រូវបានលុបចោលនៅទូទាំងតំបន់ភាគច្រើន បើទោះបីជាចំនួនករណីថ្មី និងការស្លាប់ដោយសារ COVID-19 នៅតែក្បែរកម្រិតខ្ពស់បំផុតប្រចាំថ្ងៃក៏ដោយ។

ប្រធានាធិបតី Vladimir Putin បានប្រកាសកាលពីខែមុនថា ចាប់ពីថ្ងៃទី 30 ខែតុលា ដល់ថ្ងៃទី 7 ខែវិច្ឆិកា បុគ្គលិកជនជាតិរុស្សីទាំងអស់ នឹងត្រូវបានបង់ថ្លៃឈ្នួល "ទោះជាមិនទៅធ្វើការ" ដែលជាបំណង ដើម្បីពន្យឺតកំណើននៃករណីឆ្លង COVID-19 ដោយការដាក់កំហិតទូទាំងប្រទេសដ៏តឹងរ៉ឹងបំផុត ចាប់តាំងពីដើមខែនៃជំងឺរាតត្បាត កាលពីឆ្នាំមុន។

ប៉ុន្តែក្រុមមន្ត្រី កាលពីថ្ងៃចន្ទ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសចំនួន 1,190 នាក់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ដែលខ្ពស់ជាងប៉ុន្មានថ្ងៃមុនការឈប់សម្រាកការងារ និងត្រឹមតែ 5 ប៉ុណ្ណោះនៃកំណត់ត្រា ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍មុន។

មានករណីឆ្លង COVID-19 ថ្មីចំនួន 39,400 នាក់ ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន 41,335 នាក់ កាលពីថ្ងៃសៅរ៍។ វិមានក្រឹមឡាំង បាននិយាយថា វាឆាប់ពេក ដើម្បីវិនិច្ឆ័យផលប៉ះពាល់នៃការបិទនេះ ប៉ុន្តែខ្លួនបានលើកឡើងពីអភិបាលក្រុងម៉ូស្គូ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Putin ដោយនិយាយថា ការរាតត្បាតនៅក្នុងរដ្ឋធានី កំពុងមានស្ថិរភាព។

ទោះបីជាបានបង្កើតវ៉ាក់សាំងដំបូងមួយប្រឆាំងនឹងការឆ្លង COVID-19 កាលពីឆ្នាំមុនក៏ដោយ ក៏ប្រទេសរុស្ស៊ី បានបរាជ័យក្នុងការបញ្ចុះបញ្ចូលប្រជាជនមួយចំនួន ឱ្យទទួលយកវាដែរ។ មានតែប្រហែល 40 ភាគរយនៃប្រជាជន ដែលត្រូវបានចាក់ថ្នាំបង្ការ។

ខណៈពេលដែលមនុស្ស មិនទៅធ្វើការក្នុងអំឡុងពេលនៃការបិទខ្ទប់នោះ គ្មានអ្វីដែលអាចបញ្ឈប់ពួកគេពីទំនាក់ទំនងសង្គម ឬធ្វើដំណើរក្នុងប្រទេសរុស្ស៊ី ឬនៅបរទេសនោះទេ។

ភ្នាក់ងារទេសចរណ៍ បានរាយការណ៍ពីកំណើននៃមនុស្ស ហោះហើរក្នុងថ្ងៃឈប់សម្រាកនាឆ្នេរសមុទ្របរទេស នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃអង្គារ-ម្សិលមិញនេះ។