បណ្តាញសង្គម

ចក្រភពអង់គ្លេស នឹងបន្ថែម Sinovac របស់ចិន, Covaxin របស់ឥណ្ឌា ទៅក្នុងបញ្ជីវ៉ាក់សាំងដែលត្រូវបានអនុម័ត

 ចក្រភពអង់គ្លេស បាននិយាយថា ខ្លួន នឹងទទួលស្គាល់វ៉ាក់សាំង COVID-19 នៅលើបញ្ជីប្រើ ប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក នៅចុងខែនេះ ដោយបន្ថែមវ៉ាក់សាំង Sinovac, Sinopharm របស់ចិន និង Covaxin របស់ឥណ្ឌា ទៅក្នុងបញ្ជីវ៉ាក់សាំង ដែលត្រូវបានអនុម័តរបស់ប្រទេសសម្រាប់អ្នកធ្វើដំណើរចូល។

ការផ្លាស់ប្តូរ ដែលចូលជាធរមានចាប់ពីថ្ងៃទី 22 ខែវិច្ឆិកា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលបានទទួលថ្នាំបង្ការយ៉ាងពេញលេញពីប្រទេសនានា រួមមាន អារ៉ាប់រួម ម៉ាឡេស៊ី និងឥណ្ឌា។

ក្រសួងដឹកជញ្ជូន បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ច្បាប់នៃការធ្វើដំណើរ កំពុងត្រូវបានធ្វើឱ្យ សាមញ្ញ-ងាយស្រួលជាងមុន ដោយសារតែអ្នកដំណើរទាំងអស់ ដែលមានអាយុក្រោម 18 ឆ្នាំ នឹងត្រូវបានទទួលស្វាគមន៍ ដូចអ្នកដែលបានចាក់ថ្នាំបង្ការយ៉ាងពេញលេញ នៅតាមច្រកព្រំដែន ហើយនឹងអាចចូលប្រទេសអង់គ្លេស ដោយមិនដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅពេលមកដល់ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃអង្គារ៍-ម្សិលមិញនេះ។