បណ្តាញសង្គម

អង់គ្លេស និងអ៊ីស្រាអែល នឹងធ្វើការរួមគ្នាដើម្បីបញ្ឈប់អ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ

 រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសរសេរនៅក្នុងអត្ថបទសារព័ត៌មាន Telegraph រួមមួយកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស និងអ៊ីស្រាអែល នឹង "ធ្វើការទាំងយប់ទាំងថ្ងៃ" ក្នុងការរារាំងអ៊ីរ៉ង់ ពីការក្លាយជាមហាអំណាចនុយក្លេអ៊ែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយនៅមុននេះថា ប្រទេសរបស់លោកមាន "ការព្រួយបារម្ភយ៉ាងខ្លាំង" ដែលមហាអំណាចពិភពលោក នឹងដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងភាពមិនគ្រប់គ្រាន់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលអ្នកចរចារបានកោះប្រជុំនៅទីក្រុងវីយែនកាលពីថ្ងៃចន្ទ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ទន្ទឹមនឹងនេះ អ៊ីស្រាអែល និងអង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 10 ឆ្នាំនៅថ្ងៃចន្ទនេះ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន ដូចជា សន្តិសុខតាមអ៊ីនធឺណិត បច្ចេកវិទ្យា ពាណិជ្ជកម្ម និងការការពារ នេះបើយោងតាមសារព័ត៌មាន Telegraph ។

រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ បានបន្ថែមនៅក្នុងអត្ថបទថា អ៊ីស្រាអែល នឹងក្លាយជាដៃគូអ៊ីនធឺណេត "លំដាប់ទីមួយ" របស់ចក្រភពអង់គ្លេសជាផ្លូវការ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការការពារតាមអ៊ីនធឺណិតរបស់ខ្លួន ខណៈដែលប្រទេសជុំវិញពិភពលោក ប្រឈមនឹងការគំរាមកំហែងកើនឡើង នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។