បណ្តាញសង្គម

ហ្វីលីពីន រឹតបន្តឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់ COVID-19 ប្រភេទ Omicron

 ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ បានរឹតបន្តឹងការគ្រប់គ្រងព្រំដែនខ្លួនបន្ថែមទៀត ដើម្បីជាការប្រយ័ត្នប្រយែងចំពោះវ៉ារ្យ៉ង់ Omicron ថ្មីនៃមេរោគឆ្លង ដោយបន្ថែមប្រទេសអឺរ៉ុបចំនួន 7 ទៅនឹងការហាមឃាត់ការធ្វើដំណើរ ដែលដំបូងឡើយគ្របដណ្តប់ប្រទេសអាហ្វ្រិកចំនួន 7 ។

វ៉ារ្យ៉ង់ Omicron បានបន្តរីករាលដាលជុំវិញពិភពលោក កាលពីថ្ងៃអាទិត្យ ដោយមានករណីឆ្លងចំនួន 13 ត្រូវបានរកឃើញនៅក្នុងប្រទេសហូឡង់ និង២ករណីនៅដាណឺម៉ាក និង២អូស្ត្រាលី។

ក្រុមការងារមេរោគឆ្លងប្រទេសហ្វីលីពីន បានដាក់ប្រទេសអូទ្រីស សាធារណរដ្ឋឆេក ហុងគ្រី ហូឡង់ ស្វីស បែលហ្ស៊ិក និងអ៊ីតាលី នៅក្រោមអ្វីដែលគេហៅថា "បញ្ជីក្រហម" រហូតដល់ថ្ងៃទី ១៥ ខែធ្នូ ដោយហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសទាំងនេះ។

ការហាមប្រាមនេះ ដំបូងឡើយគ្របដណ្តប់លើប្រទេសអាហ្រ្វិកខាងត្បូង បូតស្វាណា ណាមីប៊ី ហ្ស៊ីមបាវ៉េ ឡេសូតូ អេវ៉ាធីនី និងម៉ូសំប៊ិក។ រដ្ឋាភិបាល ក៏បានថយចេញនូវផែនការអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ដែលទទួលថ្នាំបង្ការខ្លះចូលមកវិញ ចាប់ពីថ្ងៃទី ១ ខែធ្នូនេះផងដែរ។

ហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំនោមប្រទេស ដែលរងគ្រោះខ្លាំងជាងគេក្នុងតំបន់ ទាក់ទងនឹងការឆ្លង ការស្លាប់ និងការខាតបង់សេដ្ឋកិច្ច បានបើកទ្វារព្រំដែន និងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញជាបណ្តើរៗ។

ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃរបស់ហ្វីលីពីន បានធ្លាក់ចុះមកត្រឹម 838 កាលពីថ្ងៃអាទិត្យ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ 2020 បើប្រៀបធៀបជាមួយនឹងកំណត់ត្រាខ្ពស់បំផុតជាង 26,000 នាក់ក្នុងខែកញ្ញា បន្ទាប់ពីបានចាក់វ៉ាក់សាំងពេញលេញដល់ប្រជាជនហ្វីលីពីនជាង 35 លាននាក់ ឬ 46 ភាគរយនៃចំនួនប្រជាជនគោលដៅ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។