បណ្តាញសង្គម

ប្រទេសបារាំង មានកំណើនសម្រាកព្យាបាលនៅមន្ទីរពេទ្យកូវីដ-១៩

ប្រទេសបារាំងកាលពីថ្ងៃអង្គារ (៧ ធ្នូ) បានចុះបញ្ជីការកើនឡើងនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ COVID-19 ដោយសារការកើនឡើងនៃការឆ្លងថ្មីនៅពាក់កណ្តាលខែវិច្ឆិកា បាននាំឱ្យមានការកើនឡើងនៃចំនួនអ្នកជំងឺ។

ក្រសួងសុខាភិបាល បានរាយការណ៍ថា ចំនួនអ្នកជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យបារាំង បានកើនឡើងពី 618 ដល់ 12,714 ដែលជាការកើនឡើងសុទ្ធខ្ពស់បំផុតទីពីរក្នុងឆ្នាំនេះ បន្ទាប់ពីការកើនឡើងសុទ្ធចំនួន 732 នៅថ្ងៃទី 6 ខែមេសា នៅពេលដែលចំនួនអ្នកជំងឺលើសពី 30,600 ដោយសារតែអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយរបស់អឺរ៉ុប ការកើនឡើងនៃករណីថ្មីឥឡូវនេះមានផលប៉ះពាល់តិចជាងលើចំនួនអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យ កាលពីនិទាឃរដូវ។

ប្រទេសបារាំង ក៏បានរាយការណ៍ផងដែរថា ចំនួនអ្នកជំងឺ COVID-19 នៅក្នុងបន្ទប់ថែទាំពិសេស ICU កើនឡើងពី 160 ទៅ 2,351 នាក់ ដែលជាការកើនឡើងខ្ពស់បំផុតទីពីរនៅឆ្នាំនេះ។ នៅថ្ងៃទី 6 ខែមេសា ចំនួន ICU បានកើនឡើងពី 193 ដល់ 5,626នាក់ ។

បារាំង មានករណីឆ្លង COVID-19 ថ្មី ចំនួន 59,019 នាក់ ដែលជំរុញឱ្យចំនួនឆ្លងសរុប កើនឡើងដល់ 7.99 លាននាក់។

ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃនៅបារាំង បានស្ថិតនៅខាងក្រោមកម្រិតខ្ពស់ជាង 60,000នាក់ ដែលត្រូវបានគេឃើញនៅនិទាឃរដូវ ប៉ុន្តែជាមធ្យមការផ្លាស់ប្តូររយៈពេលប្រាំពីរថ្ងៃនៃការឆ្លងថ្មី បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៃឆ្នាំថ្មី គឺជាង 44,500 នាក់ក្នុងមួយថ្ងៃ បើទោះបីជាអត្រានៃការកើនឡើង - គឺក្រោម 40% ពី១សប្តាហ៍ទៅ១សប្តាហ៏- ពោលគឺតិចជាងចំនួនជាង 80% ដែលបានឃើញកាលពី២សប្តាហ៍មុន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃពុធនេះ។