បណ្តាញសង្គម

ប្រធានាធិបតីប៉ូឡូញ ផ្ទុកវិជ្ជមាន COVID-19 ជាលើកទី២

 ជំនួយការម្នាក់របស់ប្រធានាធិបតី បាននិយាយនៅលើបណ្តាញ Twitter កាលពីថ្ងៃពុធថា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ប៉ុន្តែមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ ហើយលោក Duda ស្ថិតក្រោមការតាមដានវេជ្ជសាស្ត្រ និងមានសុខភាពល្អទេ។

លោក Duda ពីមុនបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ក្នុងខែតុលា ឆ្នាំ 2020 ហើយត្រូវបានគេរាយការណ៍ថា មិនធ្លាប់មានជំងឺសំខាន់ៗនោះទេ។ ប្រទេសប៉ូឡូញ កាលពីថ្ងៃពុធ បានរាយការណ៍អំពីករណីឆ្លង COVID-19 ថ្មីជាង 17,000 នាក់ និងការស្លាប់បន្ថែមជាង 630 នាក់។

ប្រទេស ដែលមានប្រជាជនចំនួន 38 លាននាក់នេះ មកទល់ពេលនេះ មានអ្នកឆ្លងសរុបជាង 4 លានករណី និងមានអ្នកស្លាប់ជិត 99,000 នាក់នៅក្នុងជំងឺរាតត្បាត នេះបើតាមការផ្សាយរបស់ CNA/AP កាលពីយប់ថ្ងៃពុធ។