បណ្តាញសង្គម

ហ្វីលីពីនជំរុញឲ្យឥណ្ឌូនេស៊ី ដកបម្រាមនាំចេញធ្យូងថ្ម

នាយកដ្ឋានថាមពលរបស់ទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃចន្ទ (10 មករា) ថា លេខាធិការថាមពលរបស់ប្រទេសហ្វីលីពីនលោក Alfonso Cusi បានអំពាវនាវដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យលុបចោលការហាមឃាត់ការនាំចេញធ្យូងថ្មរបស់ខ្លួន ដោយនិយាយថាគោលនយោបាយនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈសម្រាប់ផលិតថាមពល។

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្មកម្ដៅដ៏ធំបំផុតរបស់ពិភពលោក បានផ្អាកការនាំចេញកាលពីថ្ងៃទី 1 ខែមករា បន្ទាប់ពីឧបករណ៍ប្រើប្រាស់ថាមពលរដ្ឋរបស់ខ្លួន បានរាយការណ៍ពីកម្រិតស្តុកឥន្ធនៈទាប ដែលមានគ្រោះថ្នាក់នៅស្ថានីយ៍ថាមពលក្នុងស្រុករបស់ខ្លួន។

ចំណាត់ការរបស់ហ្វីលីពីន ធ្វើឡើងតាមសំណើស្រដៀងគ្នានេះពីរដ្ឋាភិបាលអាស៊ីផ្សេងទៀត ដូចជាជប៉ុន និងកូរ៉េខាងត្បូង។ ការហាមប្រាមនេះ បានជំរុញឱ្យតម្លៃធ្យូងថ្មនៅក្នុងប្រទេសចិន និងអូស្ត្រាលី កើនឡើងកាលពីសប្តាហ៍មុន ខណៈដែលនាវាជាច្រើន ដែលគ្រោងនឹងដឹកធ្យូងថ្មទៅកាន់អ្នកទិញសំខាន់ៗ ដូចជាប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងឥណ្ឌា បានស្ថិតក្នុងច្រាំងឆ្នេរទីក្រុង Kalimantan ដែលជាទីតាំងរបស់កំពង់ផែធ្យូងថ្មដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ី។

ប្រទេសហ្វីលីពីន ដែលនៅតែពឹងផ្អែកខ្លាំងលើធ្យូងថ្មសម្រាប់ផលិតថាមពលនោះ បានទិញភាគច្រើននៃតម្រូវការរបស់ខ្លួនពីប្រទេសឥណ្ឌូនេស៊ី ហើយនឹងការផ្គត់ផ្គង់មួយចំនួនទៀតដែលមានតម្លៃថ្លៃ ពីអូស្ត្រាលី និងវៀតណាម។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឱ្យដឹងថា ជិត 70 % នៃការផ្គត់ផ្គង់ធ្យូងថ្មហ្វីលីពីន 42,5 លានតោនក្នុងឆ្នាំ 2020 ត្រូវបាននាំចូល។ នាយកដ្ឋានថាមពល បានឲ្យដឹងថា ថាមពលដែលបង្កើតឡើងដោយធ្យូងថ្ម មានប្រហែល 60 % នៃល្បាយថាមពលរបស់ប្រទេស ហើយនៅក្នុងឆ្នាំ 2021 ប្រទេសនេះ ទទួលបានប្រភពចំនួន 2.3 លានតោនក្នុងមួយខែពីប្រទេសឥណ្ឌូនេស៊ី ដើម្បីជំរុញរោងចក្រថាមពលរបស់ខ្លួន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃចន្ទនេះ។