បណ្តាញសង្គម

អគ្គីភ័យនៅជំរំ Rohingya បង់ក្លាដែស ធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង

កាលពីថ្ងៃអាទិត្យ (៩មករា) ថា មនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង បន្ទាប់ពីអគ្គីភ័យ បានឆាបឆេះផ្នែកខ្លះនៃជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស។

ជនជាតិភាគតិចម៊ូស្លីម ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ ប្រហែល 850,000 នាក់ ហើយភាគច្រើនបានរត់គេចពីការបង្រ្កាបដោយយោធាឆ្នាំ 2017 នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺបានកំពុងរស់នៅក្នុងបណ្តាញជំរុំក្នុងស្រុកជាប់ព្រំដែន Cox's Bazar របស់ប្រទេសបង់ក្លាដែស។

លោក Kamran Hossain អ្នកនាំពាក្យកងវរសេនាតូចប៉ូលីសប្រដាប់អាវុធ ដែលដឹកនាំសន្តិសុខនៅក្នុងជំរុំ បានឲ្យដឹងថា "ផ្ទះប្រហែល 1,200 ខ្នង ត្រូវបានឆេះនៅក្នុងភ្លើង" ។ ភ្លើង បានចាប់ផ្តើមឆេះនៅជំរុំទី 16 ហើយបានរាលដាលកាត់ជម្រក ដែលធ្វើពីឫស្សី និងតង់ ដែលធ្វើឱ្យមនុស្សជាង 5,000 នាក់ គ្មានផ្ទះសម្បែង។

លោក បានប្រាប់ AFP ថា "ភ្លើង បានចាប់ផ្តើមឆេះនៅម៉ោង 4.40 ល្ងាច ហើយគ្រប់គ្រងបាននៅម៉ោងប្រហែល 6.30 ល្ងាច" ។ កាលពីខែមីនាឆ្នាំមុន មនុស្ស 15 នាក់ បានស្លាប់ និងប្រហែល 50,000 នាក់ គ្មានផ្ទះសម្បែងរស់នៅនៅក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីអគ្គីភ័យដ៏ធំមួយ បានដុតបំផ្លាញផ្ទះរបស់ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងការតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។